ប៉ាឡេស្ទីន ៖ ប្រធានាធិបតីប៉ាឡេស្ទីនលោក ម៉ាខ្មូត អាបាស (Mahmoud Abbas) កាលពីថ្ងៃសុក្រ បានអំពាវនាវឲ្យ បញ្ចប់សង្រ្គាម នៅតំបន់ហ្កាហ្សាជាបន្ទាន់ និងសន្និសីទសន្តិភាពអន្តរជាតិ ដើម្បីដោះស្រាយដំណោះស្រាយនយោបាយយូរអង្វែង ដែលនាំឲ្យឈានដល់ការបង្កើតរដ្ឋប៉ាឡេស្ទីន។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានរ៉យទ័រនៅការិយាល័យរបស់ខ្លួននៅទីក្រុងរ៉ាម៉ាឡា (Ramallah) លោក អាបាស មានវ័យ៨៧ឆ្នាំ បាននិយាយថា ជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនជាទូទៅ បានឈានដល់ដំណាក់កាលគួរឲ្យព្រួយបារម្ភ ដែលទាមទារឲ្យមានសន្និសីទអន្តរជាតិ និងការធានាដោយមហាអំណាចពិភពលោក។
ក្រៅពីសង្រ្គាមរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា លោកបាននិយាយទៀតថា កងកម្លាំងអ៊ីស្រាអែល បានបង្កើនការវាយប្រហាររបស់ពួកគេ នៅគ្រប់ទីកន្លែង នៅក្នុងតំបន់វេសបែង ដោយកាលពីឆ្នាំមុន អ្នកតាំងលំនៅ បានបង្កើនអំពើហិង្សាប្រឆាំងនឹងទីក្រុងនានារបស់ប៉ាឡេស្ទីន។
លោកបានបញ្ជាក់ជាថ្មីពីជំហរដ៏យូរអង្វែងរបស់លោក ក្នុងការគាំទ្រដល់ការចរចា ជាជាងការតស៊ូប្រដាប់អាវុធ ដើម្បីបញ្ចប់ការកាន់កាប់ដ៏យូរអង្វែងនេះ។

