វិចិត្រករជាតិ អន្តរជាតិ ១៤រូប នាំយករូបគំនូរវិចិត្រកម្មចំនួន១៤ផ្ទាំង ដាក់តាំងបង្ហាញ ក្រោមចំណងជើងថា «ទេពអប្សរាមរតកខ្មែរ»

2023/12/10 03:13:55 pm        881

ភ្នំពេញ÷ នាយកដ្ឋានសារមន្ទីរ នៃអគ្គនាយកដ្ឋានបេតិកភណ្ឌ សហការជាមួយសហគមន៍សិល្បករកម្ពុជា រៀបចំកម្មវីធីពិព័រណ៍រូបគំនូរវិចិត្រកម្មចំនួន១៤ផ្ទាំង ដែលជាស្នាដៃសិល្បៈរបស់វិចិត្រករល្បីៗ ចំនួន១៤រូប មកពីសហគមន៍សិល្បករនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមប្រធានបទ «ទេពអប្សរាមរតកខ្មែរ» ដែលប្រព្រឹត្តទៅចាប់ ពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។

ឯកឧត្តម ឈឹម សុធី ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ការតាំងពិព័រណ៌ក្រោមចំណងជើងថា «ទេពអប្សរាមរតកខ្មែរ» ប្រារព្ធឡើងក្នុងគោលបំណង ដោយហេតុថាសិល្បករសហសម័យមានការកើនឡើងច្រើន។ ដូច្នេះសហគមន៍សិល្បករកម្ពុជា បានផ្តួចផ្តើមរួមគ្នាបង្កើតនូវពិរព័ណ៌នេះ និងធ្វើយ៉ាងណាឲ្យមានព្រឹតិ្តការណ៍វប្បធម៌ប្រចាំឆ្នាំ និងដើម្បីចូលរួមលើកកម្ពស់ និងផ្សព្វផ្សាយស្នាដៃរបស់វិចិត្រករគំនូរវិចិត្រកម្មតាមបែបសហសម័យ ខ្មែរ និងបរទេស ជូនសាធារណជនអោយបានស្គាល់ពីគុណតម្លៃ និងទេពកោសល្យ នៃទម្រង់ក្បាច់ដ៏ល្វត់របស់របាំទេពអប្សរា ក៏ដូចជាភាពប៉ិនប្រសព្វ និងចលនាដ៏រស់រវើករបស់នាដការីខ្មែរ តាមរយៈការមើលឃើញ និងការស្វែងយល់របស់វិចិត្រករល្បីៗទាំង១៤រូបខាងលើ។

នាឱកាសនោះដែរ លោកស្រី ចាប សោភារ៉ា អនុប្រធាននាយកដ្ឋានសារមន្ទីរ សូមថ្លែងអំណរគុណ និងអបអរសាទរ ចំពោះក្រុមការងារ អ្នកតំណាងចូលរួមទាំងអស់ ដែលបានជ្រើសរើសយកសារមន្ទីរជាតិកម្ពុជា ជាកន្លែងដាក់តាំងបង្ហាញស្នាដៃសិល្បៈ និងបានចំណាយពេលវេលាដ៏មានតម្លៃរួមគ្នា រៀបចំបង្កើតអោយមានកម្មវិធីនេះឡើង។ ពិព័រណ៍មិនអចិន្ត្រៃយ៍របស់ក្រុមការងារសហគមន៍សិល្បករកម្ពុជានៅពេលនេះ នឹងបង្ហាញជូនអ្នកទស្សនាបានស្វែងយល់អំពី ទេពកោសល្យ ការច្នៃប្រឌិត សោភ័ណភាព និងភាពឥតខ្ចោះនៃស្នាដៃ ព្រមទាំងផ្នត់ គំនិតរបស់សិល្បករ តាមរយៈស្នាដៃសិល្បៈចម្រុះសហសម័យដ៏ផ្ចិតផ្ចង់ផ្អែកលើសាច់រឿង និងភាពទាក់ទាញរបស់ទេពអប្សរ។

តាងនាមឲ្យលោកប្រធាននាយកដ្ឋានសារមន្ទីរ លោកស្រី ពិតជារីករាយ និងស្វាគមន៍ការតាំងពិព័រណ៍សិល្បៈគំនូរសហសម័យខ្មែរនៅសារមន្ទីរជាតិកម្ពុជា។ នេះជាឱកាសដ៏វិសេសវិសាលមួយ ក្នុងការបង្ហាញទេពកោសល្យរបស់សិល្បករជាច្រើន នៅកម្ពុជា។ សូមលើកទឹកចិត្ត និងជម្រុញឲ្យមានការបង្ហាញស្នាដៃសិល្បៈកាន់តែសំបូរបែប។ ជឿជាក់ថា ការងារ នេះនឹងបង្កើតទំនាក់ទំនងល្អជាមួយស្ថាប័នដែលពាក់ព័ន្ធ ធ្វើការរួមគ្នាក្នុងការលើកស្ទួយវិស័យនេះឲ្យមានសកម្មភាពកាន់តែ ទូលំទូលាយ និងជាឱកាសជម្រុញឲ្យមានកម្មវិធីប្រកួតស្នាដៃសិល្បៈគំនូរវិចិត្រកម្មជាសាធារណសម្រាប់សិល្បករជំនាន់ក្រោយ នាអនាគតខាងមុខ៕

  អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm