
មេបញ្ជាការកងទ័ពអ៊ីស្រាអែល និយាយកាលពីថ្ងៃសៅរ៍ថា យោធាអ៊ីស្រាអែល ត្រូវតែបង្កើនសំពាធលើក្រុមហាម៉ាស់ ដែលប្រព័ន្ធគ្រប់គ្រងរបស់ពួកគេបង្ហាញសញ្ញាដួលរលំ ។
លោកលោកឧត្តមសេនីយ៍ឯក Herzi Halevi បាននិយាយអំឡុងជំនួបជាមួយទាហានអ៊ីស្រាអែលថា ពួកយើងមើលឃើញក្រុមភេរវកម្មដែលសុំចុះចាញ់ បង្ហាញសញ្ញាដួលរលំប្រព័ន្ធគ្រប់គ្រង គឺជាសញ្ញាមួយដែលពួកយើងត្រូវការបង្កើនការវាយប្រហារបន្ថែមទៀត ។
លោកថា លោកមើលឃើញសមិទ្ធិផលពីមួយថ្ងៃទៅមួយថ្ងៃ ពួកយើងមើលឃើញរាល់ថ្ងៃក្រុមភេរវកម្មត្រូវបានសម្លាប់ ក្រុមភេរវកម្មបានរងរបួស ហើយនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ពួកយើងមើលឃើញសញ្ញាដួលរលំប្រព័ន្ធគ្រប់គ្រងរបស់ក្រុមហាម៉ាស់ ។
ចាប់តាំងពីបទឈប់បាញ់ដួលរលំកាលពីសប្តាហ៍មុន អ៊ីស្រាអែល បានបង្កើនការវាយប្រហារជើងគោករបស់ពួកគេចូលទៅកាន់តំបន់ភាគខាងត្បូងហ្គាហ្សាស្រ្ទីប ហើយទន្ទឹមនឹងពេលនោះដែរ ភាគីទាំង បានរាយការណ៍ផងដែរពីការប្រយុទ្ធគ្នានៅតំបន់ភាគខាងជើង ៕