
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និយាយថា លោកស្ងើចសរសើរចំពោះការប្រើសិទ្ធិវេតូរបស់សហរដ្ឋអាមេរិកនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UN) រារាំងការទាមទារឲ្យមានបទឈប់បាញ់ជាបន្ទាន់ក្នុងសង្រ្គាមអ៊ីស្រាអែលលើក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាស្រ្ទីប ។
លោក Netanyahu និយាយថា ប្រទេសផ្សេងទៀតត្រូវតែយល់ផងដែរថា វាមិនអាចទៅរួចនោះទេកាលដែលម្ខាងគាំទ្រការលុបបំបាត់ក្រុមហាម៉ាស់ ហើយម្ខាងទៀតអំពាវនាវឲ្យបញ្ចប់សង្គ្រាម ដែលនឹងការពារការកម្ចាត់ក្រុមហាម៉ាស ។
គួរឲ្យដឹងថា នៅ UNកាលពីថ្ងៃសុក្រកន្លេងទៅ ទីក្រុងវ៉ាស៊ីងតោន បានប្រើប្រាស់សិទ្ធិវេតូរបស់ខ្លួន ដើម្បីរារាំងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សា UNដែលមានសមាជិក ១៥ប្រទេស អំពាវនាវឲ្យមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ ។ ចំណែកឯអង់គ្លេសអនុប្បវាទ ។
អ៊ីស្រាអែល បានបង្កើនការវាយប្រហារជើងគោករបស់ពួកគេចូលទៅកាន់តំបន់ភាគខាងត្បូងហ្គាហ្សាស្រ្ទីប ហើយការប៉ះទង្គិចគ្នាបានកើតមានផងដែរនៅតំបន់ភាគខាងជើង ៕