
លោក Yahya Saree គឺជាអ្នកនាំពាក្យយោធារបស់ក្រុមឧទ្ទាមហ៊ូធីយេម៉ែន បានព្រមានក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ឲ្យប្រឆាំងនឹងកិច្ចសហប្រតិបត្តិការជាមួយអ៊ីស្រាអែល ដោយលោកនិយាយថា ពួកគេនឹងក្លាយជាគោលដៅនៃការវាយប្រហារនៅក្នុងសមុទ្រក្រហម ។
លោក Saree បានប្រកាសបំរាមលើការឆ្លងកាត់របស់នាវាទាំងអស់តាមផ្លូវទៅកាន់អ៊ីស្រាអែល លុះត្រាតែតំបន់ហ្គាហ្សាស្រ្ទីបទទួលបានស្បៀងអាហារ និងឱសថដែលពួកគេត្រូវការ ។
ក្រុមឧទ្ទាមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់ បានវាយប្រហារអ៊ីស្រាអែល និងនាវានៅក្នុងសមុទ្រក្រហមក្នុងយុទ្ធនាការមួយដែលពួកគេអះអាងថាមានគោលដៅគាំទ្រប៉ាឡេស្ទីន ។ នាវាចម្បាំងសហរដ្ឋអាមេរិក បានបាញ់ទម្លាក់កាំជ្រួចផ្លោងជាច្រើនគ្រាប់របស់ពួកគេ ៕