
មាននូវការវាយប្រហារកាន់តែខ្លាំងរបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សាស្រ្ទីបកាលពីថ្ងៃសៅរ៍ ក្រោយពេលដែលអង្គការសហរដ្ឋអាមេរិក ប្រើសិទ្ធិវេតូបទឈប់បាញ់មនុស្សធម៌បន្ទាន់នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UN)កាលពីថ្ងៃសុក្រ ។
គួរឲ្យដឹងថា ប្រទេសចំនួន ១៣ក្នុងចំណោមសមាជិកទាំង ១៥ប្រទេសរបស់ក្រុមប្រឹក្សាសន្តិសុខ UN បានបោះឆ្នោតលើសេចក្តីសម្រេចឲ្យមានបទឈប់បាញ់ ក្នុងនោះអង់គ្លេសអនុប្បវាទ ។
លោក Riyad Mansour គឺជាប្រេសិតពិសេសប្រចាំ UNរបស់ប៉ាឡេស្ទីន និយាយថា ពួកគេបានច្រានចោលលទ្ធផលមួយនេះ ។ លោកនិយាយថា បទឈប់បាញ់ជួយសង្រ្គោះជីវិតមនុស្ស ។
ចាប់តាំងពីការដួលរលំបទឈប់បាញ់កាលពីសប្តាហ៍មុន អ៊ីស្រាអែល បានបង្កើនយុទ្ធនាការជើងគោករបស់ពួកគេចូលទៅកាន់តំបន់ភាគខាងត្បូងហ្គាហ្សា ។
ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្រ្ទីប បានសម្លាប់មនុស្សជិត ១៧.២០០ នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ ។ នេះបើយោងតាមអាជ្ញាធរដែលគ្រប់គ្រងដោយក្រុមហាម៉ាស។
បច្ចុប្បន្នភាគច្រើននៃប្រជាជនហ្គាហ្សា ត្រូវបានផ្លាស់ទីលំនៅ និងមិនអាចទទួលបានជំនួយណាមួយឡើយ មន្ទីរពេទ្យជាច្រើន ត្រូវបានបំផ្លាញ និងស្បៀងអាហារបានអស់ ដោយទីភ្នាក់ងារសំខាន់របស់អង្គការសហប្រជាជាតិបានព្រមានថា សង្គមមួយនេះជិតឈានដល់ការដួលរលំទាំងស្រុងហើយ ៕