កសិករភូមិជីត្រេះ លក់ផែ្លត្រសក់ផ្អែមបានថ្លៃជាងឆ្នាំទៅ ក្រោយមានបទពិសោធន៍៤ឆ្នាំមកនេះ

2023/12/10 09:17:05 pm        392

កោះកុង៖ ប្រជាកសិកររស់នៅភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ អះអាងថា ការលក់ផ្លែត្រសក់ផ្អែមរបស់ពួកគាត់បានថ្លៃជាងឆ្នាំទៅ ដោយក្នុង១គីឡូក្រាមថ្លៃ៥០០០រៀល បន្ទាប់ពីមានបទពិសោធន៍បង្កបង្កើនផលប្រមាណជា៤ឆ្នាំមកនេះ។

លោកស្រី ឡាយ រ៉ន តំណាងកសិករម្នាក់ដែលជោគជ័យលើការដាំដុះផ្លែត្រសក់ផ្អែមឡើងរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ថា ឆ្នាំនេះ លោកស្រីនិងក្រុមគ្រួសារ បានដាំដុះផ្លែត្រសក់ផ្អែមរហូតដល់ទៅ១៧.០០០កូន គឺច្រើនជាងឆ្នាំមុន ខណៈបច្ចុប្បន្នលក់អស់៣៨២ផ្លែ ដោយក្នុង១ផ្លែលោកស្រីលក់តម្លៃ៥០០០រៀល បើធៀបនឹងឆ្នាំ២០២២ លក់១គីឡូក្រាមថ្លៃ ៤០០០រៀល។

លោកស្រី ឡាយ រ៉ន បន្ថែមថា លោកស្រី ផ្តើមប្រមូលផលផ្លែត្រសក់ផ្អែមនេះ ថ្ងៃទី៦ ដល់ថ្ងៃទី២៦ ខែធ្នូ ខាងមុខ ហើយសព្វថ្ងៃកំពុងលក់ឈ្នូញលក្នុងស្រុកទៅតំបន់កូនកុក ឃុំភ្ញីមាស ស្រុកគិរីសាគរ និងលក់ទៅបណ្តាខេត្ត ដឹកម៉ូយខ្លះ ព្រមទាំងមានគេមកប្រមូលទិញដល់កន្លែងខ្លះ។

លោកស្រី ឡាយ រ៉ន លើកឡើងទៀតថា លោកស្រីពុំទាន់បានទំនាក់ទំនងលក់ចេញទេ ព្រោះត្រសក់ផ្អែម ១៧០០កូននេះ លោកស្រីផ្គត់ផ្គង់ក្នុងខេត្តពុំទាន់គ្រប់គ្រាន់ឡើយ។ ដំណាំត្រសក់ផ្អែមជាចរន្តសេដ្ឋកិច្ចគ្រួសារលោកស្រីដើម្បីចិញ្ខឹមកូនលោកស្រីចំនួន ៥នាក់ អោយបន្តរការសិក្សាពីថ្នាក់បឋមរហូតដល់មហាវិទ្យាល័យ។

ថ្មីៗនេះ លោកស្រី អ៊ី នារីនេត អភិបាលរងខេត្តកោះកុង បានពិនិត្យមើលការប្រមូលផ្លែត្រសក់ផ្អែមរបស់លោកស្រី ឡាយ រ៉ន ក្រោយមកលោកស្រី អភិបាលរងខេត្ត ក៏វាយតម្លៃខ្ពស់ពីគុណភាពរសជាតិផ្លែត្រសក់ផ្អែមឆ្ងាញ់ដែលដាំដោយកសិករក្នុងមូលដ្ឋាន។

លោកស្រី អ៊ី នារីនេត ក៏បានប្រសិទ្ធនាមថា ផ្លែត្រសក់ផ្អែមនេះ ជាត្រសក់ផ្អែមទឹកឃ្មុំ អោយសាកសមនឹងរសជាតិ។ លោកស្រីអភិបាលរងខេត្ត ថ្លែងអំណអរគុណដល់គម្រោងស្ទៀរSteer របស់អង្គការសង្គ្រោះកុមារ Save The Children ដែលបានចុះជួយផ្តល់បច្ចេកទេស និងរៀបចំផែនការផលិតដល់កសិករបានយ៉ាងច្បាស់លាស់ មិនតែប៉ុណ្ណោះគម្រោងថែមទាំងបានផ្សាភ្ជាប់ទីផ្សាជូនកសិករទៀតផង។

គួរកត់សម្គាល់ថា ក្រោមកិច្ចសម្របសម្រួលរបស់លោក ក្រូច បូរីសីហា អភិបាលស្រុកបូទុមសាគរ និងអង្គដៃគូអភិវឌ្ឍន៍វិស័យកសិកម្ម ក្រៅពីកសិករដាំដុះត្រសក់ផ្អែម ក៏មានដែលកសិករបង្កបង្កើនផលឪឡឹកលឿង និងខាត់ណាផ្កាជាដើម ដោយគេសង្កេតឃើញមានកសិករប្រមាណ ១០គ្រួសារកំពុងតែដាំដំណាំទាំងអស់នេះជាច្រើនហិកតា ស្ថិតនៅក្នុងមូលដ្ឋានស្រុកបូទុមសាគរ៕ អត្តបទៈឈឹម មករា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm