សិស្សានុសិស្ស ១២៥០នាក់ ហែក្បួនព្យុហយាត្រា ក្នុងព្រឹត្តិការណ៍“រំលឹកគុណអង្គរ”

2023/12/10 09:38:40 pm        273

សៀមរាប: ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា រួមជាមួយសិស្សានុសិស្សសរុប១២៥០នាក់ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ បានធ្វើព្យុហយាត្រាដង្ហែក្បួនជាលើកទី២ ក្នុងព្រឹត្តិការណ៍“រំលឹកគុណអង្គរ”។ព្យុហយាត្រានេះ បានចាប់ផ្តើមចេញពីមុខប្រាសាទអង្គរ ឆ្ពោះទៅខ្លោងទ្វារទន្លេអុំនៃក្រុងអង្គរធំ និងឆ្ពោះទៅក្រុងសៀមរាប ដើម្បីផ្សព្វផ្សាយឱ្យសាធារណជន ក៏ដូចជាប្រជាពលរដ្ឋខ្មែរ ភ្ញៀវទេសចរជាតិ អន្ដរជាតិ មានការរំលឹកគុណដល់ប្រាសាទអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកមិនអាចកាត់ថ្លៃបាន បន្សល់ទុកពីបុព្វបុរសខ្មែរឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់។

ឯកឧត្តម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា តំណាង ឯកឧត្តម ហង់ ពៅ អគ្គនាយក មានប្រសាសន៍ថា កម្មវិធីដង្ហែក្បួនព្យុហយាត្រាដើម្បីអបអរសាទរពិធីបុណ្យរំលឹកគុណអង្គរដ៏មានសារសំខាន់ណាស់ ព្រោះបានសម្តែងការចំណាប់អារម្មណ៍ចំពោះពាក្យស្លោកដែលមានអត្ថន័យថា កិច្ចការពារបេតិកភណ្ឌជាភារកិច្ចកូនខ្មែរគ្រប់ៗរូប និងអត្ថន័យនៃចម្រៀងពង្សាវតារខ្មែរដែលមានអត្ថន័យឧត្តុង្គឧត្តម ដក់ជាប់នៅក្នុងក្រអៅបេះដូងប្រជាជនខ្មែរ។ ជាពិសេស សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី ជាអ្នកបន្តវេនដ៏សំខាន់ទៅអនាគតក្នុងការថែរក្សានូវតម្លៃដួងព្រលឹងជាតិ និងអត្តសញ្ញាណជាតិរបស់យើង។ឯកឧត្តម បន្តថា ការដែលយើងរំលឹក និងផ្តល់នូវគុណតម្លៃដល់បុព្វការីជនរបស់យើង គឺជាការគោរពខ្លួនយើងផង ក៏ជាការផ្តល់នូវភាពថ្កុំថ្កើងនៃប្រវត្តិសាស្រ្តរបស់យើងដែរ។ ក្នុងនាមអាជ្ញាធរជាតិអប្សរា ឯកឧត្តម ឡុង កុសល មានសេចក្តីសោមនស្ស និងមានភាពកក់ក្តៅ ដែលសិស្សានុសិស្សចំនួន១២៥០នាក់ បានចូលរួមក្នុងក្បួនព្យុហយាត្រានៃពិធីបុណ្យរំលឹកគុណអង្គរ។ នេះជារូបភាពមួយយ៉ាងសំខាន់ ដែលយើងបានប្រព្រឹត្តទៅដើម្បីបណ្តុះនូវស្មារតីស្រឡាញ់ស្នេហាជាតិ ក៏ដូចជាការបណ្តុះនូវគំនិត ធ្វើយ៉ាងណាដើម្បីឱ្យប្រជាជាតិខ្មែររបស់យើងមានភាពរឹងមកទៅថ្ងៃអនាគត។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍រំលឹកគុណអង្គរ នឹងរៀបចំឡើងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ខាងមុខ នៅក្នុងរមណីយដ្ឋានអង្គរ ដើម្បីតបស្នងសងគុណដល់បុព្វបុរស ក៏ដូចជា អតីតព្រះមហាក្សត្រខ្មែរ ដែលបានកសាងប្រាសាទ និងថែរក្សាទុកឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់។ ជាពិសេសសន្តិភាព ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងវប្បធម៌ ក៏ដូចជាការនាំមកនូវវឌ្ឍនភាពសម្រាប់ជាតិ។ ការដែលយើងរំលឹកគុណអង្គរនេះ មិនត្រឹមតែរំលឹកគុណបុព្វការី ដែលបានខិតខំបូជាឈាមស្រស់ សាច់ស្រស់ កម្លាំងកាយចិត្តក្នុងការកសាង ថែរក្សា ជួសជុលប្រាសាទ ការពារទឹកដី តាំងពីដើមរៀងមករហូតមកដល់បច្ចុប្បន្ននេះ។ ប៉ុន្តែ ក៏សម្តែងនូវការគោរពអរគុណចំពោះសន្តិភាពដែលនាំមកបានដល់ប្រជាជាតិខ្មែរយើងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាអគ្គមហាបុរសរដ្ឋដែលជាស្ថាបនិកនយោបាយឈ្នះៗ នាំមកនូវសន្តិភាពដល់ប្រទេសកម្ពុជា និងជំរុញការអភិវឌ្ឍជាតិលើគ្រប់វិស័យ។ ដូច្នេះ យើងទាំងអស់គ្នា ប្តេជ្ញាចិត្តថែរក្សាសន្តិភាព រំលឹកគុណដល់បុព្វការីជន និងសន្តិភាព៕

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        42
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        105
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm