ក្រុមហាម៉ាសព្រមានថា ចំណាប់ថ្នូរនឹងមានវាសនាអាក្រក់ ប្រសិនបើការទាមទារមិនត្រូវ​បានបំពេញ

2023/12/11 04:24:43 pm        172

ក្រុមហាម៉ាស បានព្រមានកាលពីថ្ងៃអាទិត្យថា គ្មានចំណាប់ថ្នូរ​ណាម្នាក់នឹ​ង​ចាក​ចេញ​ពី​តំបន់​ហ្កាហ្សា​ដោយ​នៅរស់ឡើយ លុះត្រាតែការទាមទាររបស់ខ្លួនសម្រាប់ការដោះលែងអ្នកទោស ត្រូវ​បានបំពេញ ខណៈអង្គការសុខភាពពិភពលោក បាននិយាយថា ប្រព័ន្ធសុខភាពរបស់ដែនដីនេះ កំពុង​ដួលរលំបន្ទាប់ពីសង្គ្រាមមានរយៈពេលជាងពីរខែ។ យោងតាមតួលេខរបស់អ៊ីស្រាអែល បាន​ឲ្យដឹងថា ក្រុមហាម៉ាស បានបង្ក​ជម្លោះ​ដោយ​ការ​វាយ​ប្រហារ​ដ៏​ឃោឃៅ​បំផុត​ទៅ​លើ​អ៊ីស្រាអែល​កាល​ពីថ្ងៃទី៧ ខែតុលា បណ្តាលឲ្យមនុស្សប្រហែល ១.២០០នាក់ស្លាប់ ហើយបាន​ចាប់​ចំណាប់​ថ្នូរ​ប្រហែល ២៤០នាក់ ត្រឡប់ទៅកាន់តំបន់ហ្កាហ្សា។

យោង​តាម​ក្រសួង​សុខាភិបាល​ដែល​គ្រប់​គ្រង​ដោយ​ក្រុមហាម៉ាស បានឲ្យដឹងថា អ៊ីស្រាអែល បាន​ឆ្លើយ​តប​ដោយការវាយលុកដោយយោធាឥតឈប់ឈរ ដែលបានពង្រាប​តំបន់​ហ្កាហ្សា​ភាគ​ច្រើន​ឱ្យ​ទៅ​ជាកម្ទេចកម្ទី និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៧.៩៩៧ នាក់ ភាគច្រើនជាស្ត្រី និងកុមារ។ ខណៈ ក្រុមផ្តល់ជំនួយព្រមានថា ដែនដីនេះស្ថិត​នៅ​លើ​មាត់​ជ្រោះ​នៃ​ការ​គ្រប​ដណ្តប់​ដោយ​ជំងឺ និងភាពអត់ឃ្លាន ប្រមុខអង្គការសហប្រជាជាតិ បានរិះគន់ក្រុម​ប្រឹក្សា​សន្តិសុខ​ដែល​ខ្វែង​គំនិតគ្នា និងភាពជាប់គាំង ចំពោះការខកខានមិនបានឈានដល់បទឈប់បាញ់។

ប្រធាន​អង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយថា ប្រព័ន្ធ​សុខភាពនៅតំបន់ហ្កាហ្សា កំពុងធ្លាក់ចុះនិងដួលរលំ ដោយ​មាន​តែ​មន្ទីរ​ពេទ្យ​ចំនួន​១៤​កន្លែង ក្នុងចំណោម៣៦កន្លែង ដែលដំណើរការនៅគ្រប់សមត្ថភាព។ ក្រុមប្រឹក្សាប្រតិបត្តិរបស់អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃអាទិត្យ បាន​អនុម័ត​សេចក្តី​សម្រេចមួយ ដោយអំពាវនាវឱ្យមានការផ្តល់ជំនួយភ្លាមៗ និងគ្មានការរារាំង។ អង្គការ​សហប្រជាជាតិ បានប៉ាន់ប្រមាណថាពលរដ្ឋ ១,៩ លាននាក់ ក្នុងចំណោមប្រជាជន ២,៤ លាន​នាក់​នៅ​ហ្កាហ្សា បានជម្លៀសខ្ឡយនចេញ ដែលប្រហែលពាក់កណ្តាលក្នុងចំនោមនេះគឺជាកុមារ ហើយ​មនុស្សជាច្រើនត្រូវបានបានបង្ខំឱ្យទៅកាន់ភាគខាងត្បូង និងអស់​កន្លែង​សុវត្ថិ​ភាព​ដើម្បី​ទៅ​ជ្រក​កោន​៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        153
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        142
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        141

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm