នាយករដ្ឋមន្ត្រីកាតា៖ សង្គ្រាមហ្កាហ្សាធ្វើឱ្យមនុស្សគ្រប់ជំនាន់ប្រឈមនឹង​ហានិភ័យ នៃ​ការគាំទ្រភាពជ្រុលនិយម

2023/12/11 04:34:08 pm        302

នាយករដ្ឋមន្ត្រីកាតា លោក ស៊ែក ម៉ូហាមេដ អាល់ថានី (Sheikh Mohammed Al Thani) បាន​និយាយកាលពីថ្ងៃអាទិត្យ (១០ ធ្នូ) ថា មនុស្ស​គ្រប់​ជំនាន់​នៅ​មជ្ឈិម​បូព៌ា​កំពុង​មាន​ហានិភ័យ​ក្នុង​ការ​ក្លាយ​អ្នកគាំទ្រភាពជ្រុលនិយមដោយសារតែសង្គ្រាមនៅតំបន់ហ្កាហ្សា។

លោក អាល់ថានី បានប្រាប់វេទិការប្រមូលផ្តុំនៃកិច្ចប្រជុំមួយថា រដ្ឋធានីដូហា នឹងបន្ត​ដា​ក់​សម្ពាធ​លើ​អ៊ីស្រាអែល និងក្រុមហាម៉ាស ឱ្យមានបទឈប់បាញ់ បើទោះបីជាមានឱកាស «តិចតួច» ក៏​ដោយ។ ប្រទេសកាតា ជាទីដែលមេដឹកនាំនយោបាយជាច្រើននៃក្រុមហាម៉ាសមានមូលដ្ឋាន បាន​ដឹក​នាំ​ការ​ចរចារវាងក្រុមសកម្មប្រយុទ្ធមួយនេះ និងអ៊ីស្រាអែល។

លោក ស៊ែក ម៉ូហាមេដ បាននិយាយថា ចំណាប់ថ្នូរត្រូវបានដោះលែងពីតំបន់ហ្កាហ្សា ដោយ​សារ​តែ​ការ​ចរចា និងមិនមែនដោយសារតែសកម្មភាពយោធារបស់អ៊ីស្រាអែលនោះទេ។ ប្រមុខអង្គការ UNRWA ដែលជាទីភ្នាក់ងារជំនួយរបស់អង្គការសហប្រជាជាតិសម្រាប់ប៉ាឡេស្ទីន បាន​និយាយ​ថា ការបន្ទាបបន្ថោកប្រជាជនប៉ាឡេស្ទីន បាន​អនុញ្ញាត​ឱ្យ​សហគមន៍​អន្តរជាតិ​អត់​ធ្មត់​ចំពោះ​ការ​វាយ​ប្រហារ​បន្តរបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា។

សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងបទឈប់បាញ់ ព្រោះពួកគេជឿថា​វា​នឹង​ផ្តល់​ប្រយោជន៍​​ដល់​ក្រុមហាម៉ាសប៉ុណ្ណោះ។ ជំនួសមកវិញ ទីក្រុងវ៉ាស៊ីនតោន គាំទ្រការផ្អាក​ប្រយុទ្ធ​ដើម្បី​ការពារ​ជនស៊ីវិល និង​អនុញ្ញាត​ឱ្យ​មាន​ការ​ដោះលែង​ចំណាប់​ថ្នូរ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ក្រុម​ហាម៉ាស នៅក្នុងការវាយប្រហារដ៏បង្ហូរឈាមកាលពីថ្ងៃទី០៧ ខែតុលា លើអ៊ីស្រាអែល៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm