មហាសន្និបាតរបស់គណបក្សប្រជាជនលើកទី៤៤ ប្រកាសគាំទ្រពេញទំហឹងរាជរដ្ឋាភិបាលនីតិកាលទី៧

2023/12/11 04:46:32 pm        152

នៅក្នុងមហាសន្និបាតវិសាមញ្ញទូទាំងប្រទេសលើកទី៤៤របស់ខ្លួន ដែលបានប្រព្រឹត្តទៅ នាថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣នេះ គណបក្សប្រជាជនកម្ពុជា បានប្រកាសគាំទ្រ​យ៉ាងពេញ​ទំហឹង រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំ​ដោយ​សម្តេចធិបតី ហ៊ុន ម៉ាណែត ហើយអង្គសន្និបាតក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់រាជរដ្ឋាភិបាលសម្រេច បាន​លទ្ធផលល្អប្រកបដោយមោទនៈផងដែរ ​ខណៈការដឹកនាំទើបតែបានក្នុងរយៈពេលខ្លីនោះ។

យោងតាមសេចក្តីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំង​ប្រទេស​របស់​គណបក្ស​ប្រជាជនកម្ពុជា ​នាថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០២៣នេះ ​បានលើកឡើងថា ​មហាសន្និបាត គាំទ្រ​ពេញ​ទំហឹងចំបោះរាជរដ្ឋាភិបាលនីតិកាលទី៧ ​នៃរដ្ឋសភា​ ដើម្បីអនុវត្តដោយជោគជ័យ នូវ​កម្មវិធីនយោបាយ​ និងយុទ្ធសាស្រ្តបច្ចកោណ ​ដំណាក់កាលទី១​ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព ​និងចីរភាព ​ដែលមានការ ​កែទម្រង់ ​និងការពង្រឹងអភិបាលកិច្ចជាស្នូល ដោយ​កំណត់​អាទិភាពជាគន្លឹះ ចំនួន៥ គឺ«មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា» ​សំដៅការពារថែរក្សា ពូនជ្រំ​សមិទ្ធផល​ជាតិ ​ជំរុញ​សន្ទុះកំណើន​សេដ្ឋកិច្ច ​ធ្វើ​ឲ្យប្រទេសកម្ពុជា​ប្រែក្លាយ​ជាប្រទេសមានចំណូល​មធ្យម​កម្រិត​ខ្ពស់​ឆ្នាំ២០៣០​ និងកសាងមូលដ្ឋានឆ្ពោះទៅ ​សម្រេច​ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់។

តាមសេចក្តីសម្រេចចិត្តរបស់​អង្គសន្និបាត ​ក៏បានលើកឡើងផងដែរថា ​«មហាសន្និបាតបានវាយ តម្លៃខ្ពស់​ចំពោះ​លទ្ធផល​ការងាររបស់រាជរដ្ឋាភិបាល ​ដែលក្នុងរយៈពេលដ៏ខ្លីនៃការកាន់​តំណែង​របស់ខ្លួន​ បានសម្រេចលទ្ធផលជាច្រើនប្រកបដោយមោទនភាព​ ក្នុងការថែរក្សាស្ថិរភាព​ សន្តិសុខ និង​សណ្តាប់ធ្នាប់ ​សាធារណៈ ការជំរុញកំណើនសេដ្ឋកិច្ច​ និងដោះស្រាយបញ្ហាជីវភាពរបស់​ប្រជាជន ​ជាពិសេសការដាក់ឲ្យ ​អនុវត្តវិធានការគន្លឹះទាំង៥ ចំណុចដែល​ផ្តោត​លើការពង្រឹង​សមត្ថភាព​រដ្ឋបាលសាធារណៈ, ​ការលើក កម្ពស់គុណភាពអប់រំ, ការលើកកម្ពស់គុណភាពសេវា​សុខាភិបាល, ការពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព, និងការពង្រឹង និង​ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពប្រព័ន្ធយុត្តិធម៌។ ​លើមូលដ្ឋានតថភាពនេះ បាន​ឆ្លុះបញ្ចាំង​ឲ្យឃើញច្បាស់អំពីការគិតគូរជាយុទ្ធសាស្រ្ត​ដ៏ត្រឹមត្រូវ របស់គណបក្ស​ក្នុងការរៀបចំ​កម្លាំងបន្តវេនដើម្បីដឹកនាំប្រទេសជាតិតទៅមុខទៀត៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm