មនុស្សរាប់ពាន់នាក់បានធ្វើបាតុកម្មនៅទីក្រុងព្រុចសែលកាលពីថ្ងៃអាទិត្យ ១០ ធ្នូ ប្រឆាំងជនជាតិជ្វីហ្វ ស្របពេលមានការព្រួយបារម្ភនៅក្នុងសហគមន៍ជ្វីហ្វរបស់ប្រទេសបែលហ្ស៊ិក ជុំវិញការកើនឡើងនៃឧបទ្ទវហេតុប្រឆាំងជនជាតិជ្វីហ្វនៅអឺរ៉ុបចាប់តាំងពីការវាយប្រហាររបស់ហាម៉ាស កាលពីថ្ងៃទី ៧ ខែតុលាលើអ៊ីស្រាអែល និងការបើកការវាយប្រហារសម្លាប់រង្គាលរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា។

នគរបាលបានប៉ាន់ប្រមាណថា បាតុករមានចំនួនប្រហែល៤.០០០នាក់។ នៅក្នុងការប្រមូលផ្តុំគ្នាដោយស្ងៀមស្ងាត់ ពួកគេបានគ្រវីទង់ជាតិបែលហ្ស៊ិក និងកាន់បដាដែលសរសេរថា អ្នកមិនត្រូវធ្វើជា ជនជាតិជ្វីហ្វដើម្បីដើរក្បួនប្រឆាំងនឹងសាសនានោះទេ និង កុំប៉ះជនជាតិជ្វីសរបស់ខ្ញុំឲ្យសោះ។

បន្ទាប់ពីការវាយប្រហារកាពីថ្ងៃទី៧ ខែតុលាលើអ៊ីស្រាអែល ដែលបានសម្លាប់មនុស្ស ១.២០០នាក់ នាយករដ្ឋមន្រ្តីបែលហ្ស៊ិក លោក អាឡេសាន់ឌ័រ ឌីក្រូ( Alexander De Croo) បាននិយាយថារដ្ឋាភិបាលកំពុងពង្រឹងសន្តិសុខនៅតាមសហគមន៍ជ្វីហ្វរបស់ខ្លួនហើយថាមាន ការបង្កើនការប្រុងប្រយ័ត្នចំពោះការវាយប្រហារពីក្រុមអ្នកប្រឆាំងជនជាតិជ្វីហ្វ៕