គណបក្សប្រជាជនកម្ពុជា អំពាវនាវយ៉ាងទទូច​ដល់បណ្តាភាគីកំពុងមានជម្លោះព្យាយាមរកដំណោះស្រាយគ្នាដោយសន្តិវិធី

2023/12/11 05:44:23 pm        111

គណបក្សប្រជាជនកម្ពុជា បានអំពាវនាវយ៉ាង​ទទូច ដល់បណ្តារដ្ឋ និងភាគីដែលពាក់ព័ន្ធ និងជម្លោះនៅ តាមតំបន់នានា គប្បី​ព្យាយាមរកដំណោះស្រាយគ្នាដោយសន្តិវិធី ដើម្បីធានានូវសុខសន្តិភាព ភាតរភាព និងអភិវឌ្ឍន៍​ភាពជាសកលជាដើម។

ការអំពាវនាវរបស់គណបក្សប្រជាជនកម្ពុជានេះ គឺបានធ្វើឡើងនៅក្នុងមហាសន្និបាតវិសាមញ្ញ ទូទាំងប្រទេសរបស់ខ្លួនរយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣នេះ នៅវិមាន៧មករា ​រាជធានីភ្នំពេញ ​ក្រោមអធិបតីភាពសម្តេចតេជោ ​ហ៊ុន សែន ប្រធានគណបក្ស​ប្រជាជន​កម្ពុជា និងសម្តេច ហេង សំរិន ប្រធានកិត្តិយសគណកប្សប្រជាជនកម្ពុជា។

យោងតាមសេចក្តីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០២៣នេះ ​បានលើកឡើងថា នៅក្នុងមហាសន្និបាត​គណបក្ស​ប្រជាជនកម្ពុជា បានបញ្ជាក់ជំហររបស់ខ្លួន ក្នុងការជំរុញអនុវត្តយ៉ាងសកម្មនូវនយោបាយ​ការ​បរទេសឯក រាជ្យដោយផ្អែកលើច្បាប់ លើ​មូលដ្ឋាន​គោរពគោលការណ៍នានា​នៃធម្មនុញ្ញរបស់អង្គការ​សហប្រជាជាតិ​ និងធម្មនុញ្ញអាស៊ាន​ ដើម្បីការពាររាល់ផលប្រយោជន៍គោលរបស់កម្ពុជា និង​បង្កើនការចូលរួមសកម្មក្នុង កិច្ចការអន្តរជាតិ ​ដើម្បបុព្វហេតុសន្តិភាព ​សន្តិសុខ សហប្រតិបត្តិការ និងវិបុលភាពរបស់តំបន់ និងពិភព លោកជាដើម។

មហាសន្និបាតលើកឡើងទៀតថា ​ព្រមជាមួយនេះ«ក្នុងស្ថានភាពដែលសភាពការណ៍អន្តរជាតិ​កំពុង​មាន​ការវិវត្ត​ដ៏​ស្មុគស្មាញ ពិបាក​ប៉ាន់ស្មាន ​និងប្រកបដោយគ្រោះថ្នាក់នោះ គណបក្សប្រជាជន​កម្ពុជា សូមអំពាវនាវដល់បណ្តារដ្ឋ ​និងភាគីដែលពាក់ព័ន្ធនឹងជម្លោះនៅតាមតំបន់នានា សូម​ព្យាយាមរកដំណោះ ស្រាយដោយសន្តិវិធីតាមរយៈការ​ចចារ ដើម្បីធានានូវសុខសន្តិភាព​ ភាតរភាព និងអភិវឌ្ឍន៍ភាពជាសកល»។

តាមរយៈសេចក្តីសម្រេចរបស់មហាសន្និបាតក៏បានលើកឡើងផងដែរថា ​កម្ពុជាដែលធ្លាប់ឆ្លងកាត់ មហាវិនាសកម្មនៃសង្រ្គាមដ៏រ៉ាំរ៉ៃ ​យល់យ៉ាងច្បាស់អំពីតម្លៃនៃសន្តិភាព បើប្រជាជនបាត់បង់​សន្តិភាពហើយ​ ប្រជាជននឹងត្រូវបាត់បង់​អ្វីទាំងអស់ ​ហើយសន្តិភាពមិនអាចនឹង​បង្កើតបាន​ដោយសង្រ្គាមឡើយ៕អត្ថបទ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm