ក្រុមហ៊ុន​ចុះបញ្ជី​តាម​ប្រព័ន្ធ​ថ្នាល​តែមួយ មាន​ទុន​វិនិយោគ​សរុប​ជាង ២ ៦០០លាន​ដុល្លារ​

2021/06/16 10:56:10 pm        365

ភ្នំពេញ ៖ ក្នុង​រយៈពេល១ឆ្នាំ ការអនុវត្ត​ចុះបញ្ជី​តាម​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​របស់​រាជរដ្ឋាភិបាល​ទទួល​បាន​ចំនួន​ពាក្យស្នើសុំ​សរុប​ជិត ៧ ០០០សំណើរ​, ក្នុងនោះ​ពាក្យ​ស្នើសុំ​បាន​អនុម័ត​មាន​ជាង ៦ ០០០ សំណើរ​ ដែល​មាន​ទំហំ​ទុន​វិនិយោគ​មាន​ចំនួន​ជាង ២ ៦០០ លាន​ដុល្លារ​។

តាម​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ខួប​គម្រប់ ១ឆ្នាំ នៃ​ការដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន បានបង្ហាញ​ឲ្យ​ដឹងថា ​បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា ​បានដាក់​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ នូវ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន ​កាលពី​ថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ ២០២០ ​គិត​មកទល់​ថ្ងៃនេះ មាន​រយៈពេល ១ ឆ្នាំ ក្នុងនោះ​ចំពោះ​លទ្ធផល​សម្រេច​បាន គឺ​កម្ពុជា​ទទួល​បាន​ចំនួន​ពាក្យ​ស្នើសុំ​សរុប​ជាង ៦ ៩០០សំណើរ​, ចំនួន​ពាក្យ​ស្នើសុំ​ដែល​បានអនុម័ត​ជាង ៦ ០០០ សំណើរ និង​ចំនួន​ពាក្យស្នើសុំ ​ដែល​កំពុង​ត្រួតពិនិត្យ​មាន ៨១០ សំណើ​ផងដែរ ។

ចំពោះ​ក្រុមហ៊ុន​ដែល​ទទួល​បាន​ចុះបញ្ជី​ខាងលើ​, បើ​គិត​ជា​ភាគរយ ​អាជីវកម្ម​ដែល​បាន​ចុះបញ្ជី​តាម​វិស័យ​រួមមាន ​៖ អាហរ័ណ​នីហរ័ណ ទិញ​លក់ ជួសជុល​យានយន្ត ​និង​ទោចក្រយានយន្ត​គ្រប់​ប្រភេទ មាន​ជាង ៣៨%, ​សកម្មភាព​អចលនវត្ថុ​ជាង ១០%, កម្មន្តសាល​ជាង៨%, សកម្មភាព​សេវាកម្ម​ស្នាក់នៅ និង​អាហារ​ជាង ៨%, ​សកម្មភាព​វិជ្ជាជីវៈ វិទ្យាសាស្ត្រ ​និង​បច្ចេកទេស​ជាង ៧%, និង​វិស័យ​ផ្សេងៗ​ទៀត​ជាង ២៧% ផងដែរ ។

ដោយឡែក​ទំហំ​វិនិយោគ​តាម​វិស័យ ក្នុងនោះ​សម្រាប់​ការសាងសង់​មាន​ជាង ២៧%, សកម្មភាព​អចលនវត្ថុ​ជាង ១៥%, អាហរ័ណ​នីហរ័ណ ទិញ​លក់​ ជួសជុល​យានយន្ត និង​ទោចក្រយានយន្ត​គ្រប់​ប្រភេទ​ជាង ១៥%, កម្មន្តសាល​ជិត ​១៤%, សកម្មភាព​ហិរញ្ញវត្ថុ ​និង​ធានារ៉ាប់រង​ជិត ៩%, និង​វិស័យ​ផ្សេងទៀត​ជាង ១៩%​។

ចំពោះ​ការ​បម្រុង​ទុក​នាម​ករណ៍​វិញ​, នៅក្នុង​រយៈពេល​នេះ មាន​ចំនួន​ពាក្យ​ស្នើសុំ​សរុប ៥ ៦៣៧ សំណើ​, ចំនួន​ពាក្យ​ស្នើសុំ​ដែល​បានអនុម័ត ៥ ៦៣៧ សំណើ​, ចំនួន​ពាក្យ​ស្នើសុំ​ដែល​កំពុង​ត្រួតពិនិត្យ ២៧០ សំណើរ និង​ចំនួន​ពាក្យស្នើសុំ​ដែល​បាន​បដិសេធ ១ សំណើរ​ផងដែរ ។សូមបញ្ជាក់ថា ចំពោះ​ការរៀបចំ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​នេះ គឺជា​វិធានការ​មួយ ​ក្នុង​កញ្ចប់​វិធានការ​កែទម្រង់​ដ៏​មុត​ស្រួច ដែល​ត្រូវ​បាន​ដាក់ចេញ​ក្នុង​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​លើក​ទី១៩ នា​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩ សំដៅ​លើកស្ទួយ​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា និង​បង្កើត​បរិយាកាស​វិនិយោគ​ ដែល​ទាក់ទាញ តាមរយៈ​ការ​កែសម្រួល​ដំណើរការ និង​នីតិវិធី​នៃ​ការចុះបញ្ជី​អាជីវកម្ម​នៅ​កម្ពុជា ​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន ដោយ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​រួមមាន​ ៖ ក្រសួងពាណិជ្ជកម្ម​,​អគ្គនាយកដ្ឋាន​ពន្ធដា​រ​, ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​, ក្រសួងមហាផ្ទៃ​, និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​៕

​អត្ថបទ​៖ សុន រ៉ា​ឌី


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm