យោងតាមក្រឹត្យរបស់រដ្ឋាភិបាលរុស្ស៊ីដែលចូលជាធរមាននៅថ្ងៃច័ន្ទ (១១ ធ្នូ) នេះបានឲ្យដឹងថា ប្រជាជនរុស្ស៊ីដែលត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរទៅក្រៅប្រទេស នឹងត្រូវប្រគល់លិខិតឆ្លងដែនរបស់ពួកគេទៅឱ្យអាជ្ញាធរក្នុងរយៈពេលប្រាំថ្ងៃបន្ទាប់ពីការជូនដំណឹង។

យោងទៅតាមច្បាប់របស់រុស្ស៊ី អាជ្ញាធរអាចដាក់បម្រាមធ្វើដំណើរលើទាហាន បុគ្គលិកនៃសេវាសន្តិសុខសហព័ន្ធ (FSB) ទណ្ឌិត ឬមនុស្សដែលមានសិទ្ធិទទួលបានព័ត៌មានសម្ងាត់របស់រដ្ឋ ឬ «ព័ត៌មាននៃសារៈសំខាន់ពិសេស» ក្នុងចំណោមករណីដទៃទៀត។

លិខិតឆ្លងដែនដែលប្រគល់មកវិញនឹងត្រូវរក្សាទុកដោយអាជ្ញាធរដែលបានចេញលិខិតនោះ ដូចជាក្រសួងមហាផ្ទៃ ឬអាជ្ញាធរក្រសួងការបរទេសជាដើម។ បន្ទាប់ពីការហាមឃាត់ការធ្វើដំណើរត្រូវបានដកចេញ លិខិតឆ្លងដែនអាចត្រូវបានប្រគល់ជូនវិញនៅពេលពាក្យស្នើសុំត្រូវបានបំពេញ នេះបើយោងតាមក្រឹត្យរបស់រដ្ឋាភិបាល។
សេចក្ដីសម្រេចនោះបាននិយាយថា ជនជាតិរុស្ស៊ីដែលសិទ្ធិធ្វើដំណើររបស់ពួកគេត្រូវបានកំណត់ជាបណ្ដោះអាសន្នលើមូលដ្ឋាននៃការចុះឈ្មោះសម្រាប់សេវាកម្មយោធា ឬស៊ីវិល នឹងត្រូវផ្តល់បន្ថែមនូវអត្តសញ្ញាណប័ណ្ណយោធាជាមួយនឹងភស្តុតាងថាពួកគេបានបញ្ចប់កាតព្វកិច្ចរួចរាល់៕