អង្គភាពផ្លូវរថភ្លើងរដ្ឋអ៊ុយក្រែន អ៊ុយហ្សាលីសនីសា (Ukrzaliznytsia) បាននិយាយកាលពីថ្ងៃអាទិត្យ (១០ ធ្នូ) ថាប្រទេសអ៊ុយក្រែន បានដឹកជញ្ជូនរថយន្តដឹកទំនិញលើកដំបូងដែលដាក់រារាំងផ្លូវក្នុងការតវ៉ា ទៅកាន់ប្រទេសប៉ូឡូញ តាមផ្លូវដែកដោយឆ្លងកាត់ព្រំដែនដីដែលបានបិទរវាងប្រទេសទាំងពីរដោយអ្នកបើកបរជនជាតិប៉ូឡូញ។

ការតវ៉ាដោយអ្នកដឹកទំនិញប៉ូឡូញ បានចាប់ផ្តើមកាលពីខែមុនប្រឆាំងនឹងលក្ខខណ្ឌនៃការចូលប្រើរបស់សហភាពអឺរ៉ុបសម្រាប់រថយន្តដឹកទំនិញអ៊ុយក្រែន។ ពួកគេបានបិទច្រករបៀងផ្លូវធំចូលទៅក្នុងប្រទេសអ៊ុយក្រែន ដែលនាំឱ្យតម្លៃប្រេងឥន្ធនៈ និងអាហារមួយចំនួនកាន់តែខ្ពស់ ក៏ដូចជាការពន្យារពេលក្នុងការបញ្ជូនយានដ្រូនទៅឱ្យកងទ័ពអ៊ុយក្រែន។

អាជ្ញាធរអ៊ុយក្រែនបាននិយាយថា រថយន្តដឹកទំនិញប្រហែល ៣.៥០០គ្រឿង ត្រូវបានរារាំងនៅផ្នែកខាងប៉ូឡូញនៃព្រំដែនប៉ូឡូញ-អ៊ុយក្រែន គិតត្រឹមព្រឹកថ្ងៃអាទិត្យ ហើយរហូតមកដល់ពេលនេះអាជ្ញាធរមិនទាន់អាចឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមបាតុករដើម្បីបញ្ឈប់សកម្មភាពនោះទេ។

តម្រូវការចម្បងរបស់ក្រុមបាតុករដឹកជញ្ជូនប៉ូឡូញទាំងនោះ គឺបញ្ឈប់អ្នកដឹកទំនិញអ៊ុយក្រែនពីការមានសិទ្ធិចូលសហភាពអឺរ៉ុបដោយមិនមានការអនុញ្ញាតជាអ្វីដែលទីក្រុងគីវ និងទីក្រុងព្រុចស៊ែល និយាយថាមិនអាចចរចារបានឡើយ៕