ផ្ទុះ​ការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ ក្នុង​ផ្សារណាត់​ខេត្តបាត់ដំបង​ អាជ្ញាធរ​បិទ​ផ្នែក​ខ្លះ​នៃ​ផ្សារ​

2021/06/16 11:09:45 pm        386

បាត់ដំបង ៖ អាជ្ញាធរខេត្ត​បាត់ដំបង បានដាក់​វិធានការ​ជាបន្ទាន់ ដោយ​បាន​បិទ​ផ្នែក​ខ្លះ នៃ​ផ្សារ​ធំ​បាត់ដំបង ឬ​ផ្សារណាត់ ខណៈ​បាន​រកឃើញ​ស្ត្រី​ម្នាក់​ជាជាង​កាត់ដេរ ​នៅក្នុង​ផ្សារ​មួយ​នេះ ​បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ប៉ុន្តែ​មិនទាន់​ដឹង​ប្រភព​ឆ្លង ​ហើយ​បច្ចុប្បន្ន​មន្ត្រី​សុខាភិបាល ​កំពុង​យក​សំណាក​ចំពោះ​អ្នក​ប៉ះពាល់ ​និង​បន្ត​ស្វែងរក​អ្នកពាក់ព័ន្ធ ។

លោក ផេង សិទ្ធី អភិបាលក្រុង​បាត់ដំបង បាន​លើកឡើងថា​ បន្ទាប់ពី​មិនទាន់​ពី​ប្រភព​ឆ្លង​នៅឡើយ​នោះ អាជ្ញាធរ ​និង​មន្ត្រី​សុខាភិបាល​កំពុង​បន្ត​សួរ​ព័ត៌មាន​បន្ថែម​ពី​រូបគាត់ ​រួមទាំង​តម្រូវ​ឲ្យ​អ្នក​ប៉ះពាល់​ដោយ​ផ្ទាល់ ​និង​ដោយ​ប្រយោល​ជាមួយ​គាត់​ធ្វើ​សំណាក ​និង​ធ្វើ​ច​ត្តា​ឡី​ស័ក ​ដើម្បី​កុំ​ឲ្យ​មាន​ការឆ្លង​រីក​រាលដាល​កាន់តែខ្លាំង​ នៃ​ជំងឺ​កូ​វីដ​-១៩ ។

លោក​ បាន​បន្តថា ចំពោះ​អ្នក​ពាក់ព័ន្ធ​នឹង​ស្ត្រី​ជា​អាជីវករ​ផ្សារណាត់​នេះ​ មិនទាន់​រកឃើញ​អ្នក​ណាម្នាក់ មាន​វិជ្ជមាន​កូ​វីដ​-១៩​នៅឡើយ​ទេ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា នេះ បន្ទាប់ពី​មន្ត្រី​សុខាភិបាល​យក​សំណាក​ជា​លើក​ទី​១ ។

លោក ផេង សិទ្ធី ​បាន​បញ្ជាក់ថា​ ស្ត្រី​ឆ្លង​ជំងឺ​កូ​វី​ដ-១៩​នោះ ឈ្មោះ ម៉ូត ​សារី​យ៉ា រស់​ភូមិ​ស្លា​កែ​ត សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ​បន្ទាប់ពី​រកឃើញ កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ ហើយក៏​បិទ​ខ្ទប់​ខ្នង​ផ្ទះមួយ​ចំនួន ​ដែល​ពាក់ព័ន្ធ​ស្ត្រី​រូបនេះ​ផងដែរ ។

ក្នុងឱកាស​ចុះ​ពិនិត្យ​ទីតាំង​បិទ​ខ្ទប់​ផ្នែក​ខ្លះ នៃ​ផ្សារណាត់ ​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា នេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង ​បាន​ជំរុញ​រដ្ឋបាល​ក្រុង​បាត់ដំបង ត្រូវ​ធ្វើការ​រឹតបន្ដឹង​តំបន់​បិទ​ខ្ទប់ មិនត្រូវ​ឲ្យ​មានការ​លក់ដូរ​ជាដាច់ខាត ​និង​ត្រូវ​ខិតខំ​ពង្រួម​ហានិភ័យ នៃ​ការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ឱ្យ​កាន់តែ​តូច ​រហូតដល់​អាច​គ្រប់គ្រង​បាន​ទាំងស្រុង ។

ចាប់ពី​មានការ​ផ្ទុះ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុងប្រទេស​កម្ពុជា​ សម្រាប់​ខេត្តបាត់ដំបង ​មាន​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ សរុប​ចំនួន​៥៤៩​នាក់ ​ត្រូវបាន​ព្យាបាល​ជាសះស្បើយ​ចំនួន​២៥២​នាក់ ស្លាប់​៣​នាក់ និង​កំពុង​សម្រាក​ព្យាបាល ២៩៤​នាក់ ។​ ចំពោះ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ទាំង​៥៤៩​នាក់​នេះ ​មាន​ចំនួន​៧​នាក់ បាន​រក​ឃើញ​កាលពី​ថ្ងៃទី​១៥​ ខែមិថុនា ឆ្នាំ​២០២១ និង​មាន​អ្នកជា​សះស្បើយ​ចំនួន​២០​នាក់​៕

​អត្ថបទ​៖ បាន សុខ​រិ​ទ្ធ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm