អង្គភាពសេវាកម្មពន្លត់អគ្គីភ័យ របស់ប្រទេសអ៊ីតាលី បានឆ្លើយតបទៅនឹងឧបទ្ទវហេតុរវាងរថភ្លើងពីរគ្រឿងបុកគ្នាក្នុងប្រទេសអ៊ីតាលី កាលពីយប់ថ្ងៃអាទិត្យ ទី១០ ខែធ្នូ ដែលបានបណ្តាលឱ្យអ្នកដំណើរច្រើននាក់រងរបួស។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាមនុស្ស ១៧នាក់ បានរងរបួសក្នុងគ្រោះថ្នាក់នេះ ប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមពួកគេត្រូវបានគេចាត់ទុកថាស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនោះទេ។
យោងតាមអង្គភាពសេវាសង្គ្រោះបន្ទាន់បានឲ្យដឹងថា រថភ្លើងទាំងពីរគ្រឿង កំពុងធ្វើដំណើររវាងស្រុក ហ្វាអង់ហ្សា និងស្រុកហ្វរលី(Faenza – Forli) នៅលើបណ្តាញផ្លូវរថភ្លើង Bologna-Rimini។

អ្នកពន្លត់អគ្គីភ័យអ៊ីតាលី បាននិយាយថា ចរាចរណ៍ផ្លូវរថភ្លើងត្រូវបានផ្អាករវាងស្រុក កាស្តែលបូឡុកនីស(Castelbolognese) និងស្រុក Forli ។
ពួកគេបាននិយាយផងដែរថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះត្រូវបានបញ្ចប់។