ប្លុក ECOWAS នឹងចរចាជាមួយរបបយោធានីហ្សេ លើការត្រឡប់មកវិញលទ្ធិប្រជាធិបតេយ្យ

2023/12/11 06:47:13 pm        106

សេចក្តីថ្លែងការណ៍មួយបាននិយាយបន្ទាប់ពីកិច្ចប្រជុំកំពូលប្រចាំឆ្នាំថា ប្លុកក្នុងតំបន់របស់អាហ្រ្វិកខាងលិច ECOWAS កាលពីថ្ងៃអាទិត្យ បានបង្កើតគណៈកម្មាធិការមានមេដឹកនាំចំនួនបីរូប ដើម្បីចរចាជាមួយរបបយោធាប្រទេសនីហ្សេ ស្តីពីការផ្លាស់ប្តូរទៅរកការគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យ និងដើម្បីពិចារណាលើការបន្ធូរបន្ថយទណ្ឌកម្ម។

នៅក្នុងកិច្ចប្រជុំកំពូល កាលពីថ្ងៃអាទិត្យនៅរដ្ឋធានី Abuja របស់ប្រទេសនីហ្សេរីយ៉ា ប្លុក ECOWAS បានសម្រេចបង្កើតគណៈកម្មាធិការមួយមានមេដឹកនាំមកពីប្រទេសតូហ្គោ សៀរ៉ាឡេអូន និងបេនីន ដោយចូលរួមជាមួយរបបយោធាប្រទេសនីហ្សេ ដើម្បីព្រមព្រៀងលើ «ផែនទីបង្ហាញផ្លូវអន្តរកាលមួយ» និងធ្វើការឆ្ពោះទៅរកការស្តារឡើងវិញយ៉ាងឆាប់រហ័សនៃសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ។

ប្លុក ECOWAS បាននិយាយថា ដោយផ្អែកលើលទ្ធផលនៃការចូលរួមដោយគណៈកម្មាធិការនៃប្រមុខរដ្ឋជាមួយរបបយោធានីហ្សេ អាជ្ញាធរនឹងបន្ធូរបន្ថយទណ្ឌកម្មដែលដាក់ទៅលើប្រទេសនីហ្សេ ជាបណ្តើរៗ។ ស្ថាប័នប្រចាំតំបន់មួយនេះ បាននិយាយបន្ថែមថា ប្រសិនបើរបបយោធានីហ្សេ មិនបានអនុវត្តតាមលទ្ធផលនៃការចូលរួម នោះទណ្ឌកម្មនឹងត្រូវបានរក្សាទុករួមទាំងការប្រើប្រាស់កម្លាំងដែលអាចកើតមាន។

ប្រធានាធិបតីប្រទេសនីហ្សេរីយ៉ា លោក Bola Tinubu ដែលជាប្រធានប្លុក ECOWAS កាលពីពេលមុនបាននិយាយថា ប្លុកនេះនឹងព្យាយាមឲ្យមានការចូលរួមជាថ្មីជាមួយបណ្តាប្រទេសក្នុងតំបន់ ក្រោមការគ្រប់គ្រងរបស់យោធា និងគាំទ្រពួកគេដើម្បីទទួលបានការផ្លាស់ប្តូរ «ជាក់ស្តែង និងឆាប់ៗ» ទៅកាន់លទ្ធិប្រជាធិបតេយ្យ។ លោក Tinubu បាននិយាយថា ប្លុក ECOWAS គួរតែត្រៀមផ្តល់ជំនួយផ្នែកបច្ចេកទេស និងសម្ភារៈដល់របបយោធា ដើម្បីទទួលបានគោលដៅនៃការផ្លាស់ប្តូរ។

រដ្ឋាភិបាលយោធាបាននិយាយថា ប្លុក ECOWAS បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាបន្តបន្ទាប់ លើរបបយោធាដែលកំពុងធ្វើឱ្យប៉ះពាល់ដល់អ្នកក្រីក្រ ហើយគួរតែត្រូវបានដកចេញ។ ប្រទេសម៉ាលី នីហ្សេ និងបួគីណាហ្វាសូ កាលពីខែកញ្ញា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខ ដោយសន្យាថានឹងជួយគ្នាទៅវិញទៅមក ក្នុងករណីមានការបះបោរ ឬការឈ្លានពានពីខាងក្រៅណាមួយ។

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        15
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        4
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        23

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm