ជនជាតិរ៉ូហ៊ីងយ៉ា ប្រហែល៤០០នាក់ មកដល់ឥណ្ឌូនេស៊ី ដោយបង្កើនចំនួនអ្នកមកដល់នាពេលថ្មីៗនេះ

2023/12/11 11:53:32 am        116

ប្រធានសហគមន៍នេសាទខេត្ត បានអះអាងថា ទូកដែលចាស់ទ្រុឌទ្រោមមួយគ្រឿង ដឹកជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ប្រមាណ ៤០០ នាក់ បានមកដល់ខេត្ត អាឆេរ(Aceh) ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃអាទិត្យ ទី១០ ខែធ្នូ។

ការមកដល់ចុងក្រោយនេះ បានបន្ថែមការកើនឡើងនាពេលថ្មីៗនេះ នៃជនជាតិភាគតិចមូស្លីមរបស់សហភាពមីយ៉ាន់ម៉ា ទៅដល់ប្រទេសឥណ្ឌូនេស៊ី ក្នុងពេលមានការរិះគន់ខ្លាំងតាមប្រព័ន្ធផ្សព្វផ្សាយសង្គម និងការរុញច្រានពីអ្នកស្រុកក្នុងខេត្ត Aceh ជាតំបន់ភាគខាងលិចផុត ដែលទូកភាគច្រើនបានមកចូលចត។

មុនពេលការមកដល់កាលពីថ្ងៃអាទិត្យ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បាននិយាយថា ជនជាតិរ៉ូហ៊ីងយ៉ាចំនួន ១.២០០នាក់ ដែលជាជនជាតិភាគតិចត្រូវបានធ្វើទុក្ខបុកម្នេញមកពីសហភាពមីយ៉ាន់ម៉ា បានចូលចតនៅឆ្នេរសមុទ្រក្នុងប្រទេសឥណ្ឌូនេស៊ី ចាប់តាំងពីខែវិច្ឆិកាមក។

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រ ថា លោកសង្ស័យថាការជួញដូរមនុស្សនៅពីក្រោយការកើនឡើងនៅពេលថ្មីៗនេះ ក្នុងការមកដល់តាមទូក ហើយបានសន្យាថា នឹងធ្វើការជាមួយអង្គការអន្តរជាតិដើម្បីដោះស្រាយបញ្ហានេះ។

ជាច្រើនឆ្នាំមកនេះ ជនជាតិរ៉ូហ៊ីងយ៉ា បានចាកចេញពីសហភាពមីយ៉ាន់ម៉ា ដែលភាគច្រើនជាពុទ្ធសាសនិក ជាកន្លែងដែលពួកគេត្រូវបានគេចាត់ទុកជាទូទៅថា ជាអ្នកបង្កការរំខានបរទេស មកពីអាស៊ីខាងត្បូង ដោយត្រូវបានគេច្រានចោលសញ្ជាតិ និងទទួលរងការរំលោភបំពាន។

អត្ថបទដែលទាក់ទង

វ៉េណេស៊ុយអេឡា បង្ខំឱ្យបិទព្រំដែនជាមួយកូឡុំប៊ី ជាបណ្តោះអាសន្ន នៅមុនការបោះឆ្នោត
2025/05/24 11:16:49 am        1
ប្រជាជនលីប៊ី ប្រមូលផ្តុំគ្នានៅក្រុងទ្រីប៉ូលី ទាមទារការបោះឆ្នោត និងបណ្តេញនាយករដ្ឋមន្ត្រីចេញ
2025/05/24 11:14:44 am        1
ចៅក្រមអាមេរិក រារាំងលោកTrump ពីការលុបចោលការចុះឈ្មោះនិស្សិតបរទេសនៅសាកលវិទ្យាល័យ Harvard
2025/05/24 11:13:37 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នគរបាលមូលដ្ឋានបន្តពន្លឿនធ្វើអត្តសញ្ញាណបណ្ណជូនពលរដ្ឋដើម្បីតម្រូវការប្រើប្រាស់និងការបោះឆ្នោត

2025/05/24 11:21:36 am
​វ៉េណេស៊ុយអេឡា បង្ខំឱ្យបិទព្រំដែនជាមួយកូឡុំប៊ី ជាបណ្តោះអាសន្ន នៅមុនការបោះឆ្នោត
2025/05/24 11:16:49 am
​ប្រជាជនលីប៊ី ប្រមូលផ្តុំគ្នានៅក្រុងទ្រីប៉ូលី ទាមទារការបោះឆ្នោត និងបណ្តេញនាយករដ្ឋមន្ត្រីចេញ
2025/05/24 11:14:44 am
​ចៅក្រមអាមេរិក រារាំងលោកTrump ពីការលុបចោលការចុះឈ្មោះនិស្សិតបរទេសនៅសាកលវិទ្យាល័យ Harvard
2025/05/24 11:13:37 am
​ប្រមុខUN៖ អ៊ីស្រាអែល អនុញ្ញាតឲ្យដឹកជញ្ជូនជំនួយក្នុងចំនួន «តិចតួចបំផុត» សម្រាប់តំបន់ហ្កាហ្សា
2025/05/24 11:06:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/23 07:48:58 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/09 06:02:09 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/23 03:22:08 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/24 03:18:22 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/18 11:05:57 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am