ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តខ្វះការប្រុងប្រយ័ត្នជ្រុលចង្កូតបុកបង្កាន់ដៃស្ពានមិត្តភាពកម្ពុជា-ចិនជ្រោយចង្វារបណ្ដាលឱ្យរងការខូចខាតរថយន្តផ្នែកខាងមុខ និងបង្កាន់ដៃស្ពាន តែមិនបង្កឲ្យមានមនុស្សរងរបួសឡើយ។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ០២និង៣០ នាទីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅរង្វង់មូលព្រហ្មមុខបួន ក្នុងសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាក់ ម៉ាសស្ដារ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BH -4287 តាមបណ្តោយផ្លូវជាតិលេខ ៦A ក្នុងទិសដៅពីព្រែកលាប ខណ្ឌជ្រោយចង្វារ ចូលមករាជធានីភ្នំពេញ លុះមកដល់ចំណុចកើតហេតុចំណុចរង្វង់មូលព្រហ្មមុខបួន បានជ្រុលបុកជាមួយនឹងបង្កាន់ដៃស្ពានមិត្តភាពកម្ពុជា-ចិន រងការខូចខាតរថយន្តផ្នែកខាងមុខទៅមុខលែងរួច។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនម្ចាស់រថយន្ត រួមទាំងស្ទួចរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕
អត្ថបទ ៖ កុម្ភះ



