ភ្នំពេញ និងប៉េកាំងគ្រោងបង្កើតគណនីមេឌាររួមគ្នា ដើម្បើផ្លាស់ប្តូរព័ត៌មាន និងទាក់ទាញទេសចរណ៍

2023/12/11 09:25:14 pm        131

ភ្នំពេញ៖ រាជធានីភ្នំពេញ និងទីក្រុងប៉េកាំង គ្រោងរៀបចំឲ្យមានប្រព័ន្ធព័ត៌មានរួមមួយ ដើម្បី​ផ្លាស់ប្ដូរព័ត៌មានគ្នាទៅវិញទៅមក​ក្នុងការពង្រឹងទំនាក់ទំនងផង និងទាក់ទាញភ្ញៀវទេសចរ​ចិនមកកាន់កម្ពុជាផង។

ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយលោក លូ យ៉ាន អនុប្រធានគណៈកម្មាធិការក្រុងប៉េកាំងនៃសន្និសីទប្រឹក្សានយោបាយប្រជាមានិតចិន នៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ​បានជម្រាបជូនភាគីចិនថា សម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យទីក្រុងភ្នំពេញមានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង ប៉ុន្តែទោះបីជាមានការរីកចម្រើន​បែបនេះក្តី បញ្ហាប្រឈមក៏នៅតែមាន​ តម្រូវឲ្យអាជ្ញាធររាជធានីភ្នំពេញធ្វើការដោះស្រាយ ​ពិសេស លើ​ការកកស្ទះចរាចរ និងបញ្ហាសំរាមសំណល់រឹង ដោយសារតែរាជធានីភ្នំពេញពីមុន​គឺ​សម្រាប់​ប្រជាពលរដ្ឋរស់នៅតែ៣០ម៉ឺននាក់ ​តែមកដល់ពេលនេះដោយមានការរីកចម្រើន ធ្វើឲ្យរាជធានី​ភ្នំពេញ ​មានកំណើនប្រជាពលរដ្ឋរហូតដល់ ៣លាននាក់ចេញចូលរាជធានីភ្នំពេញ​ក្នុងមួយថ្ងៃៗ ។

ឯកឧត្តម ឃួង ស្រេង បន្ថែមថា​ ទំនាក់ទំនងប្រទេសចិន និងកម្ពុជា ជាទំនាក់ទំនងមិត្តភាពដែកថែប និង​ចុងក្រោយនេះគឺជាមិត្តភាពត្បូងពេជ្រ។ ឯកឧត្តម បានស្នើឲ្យមិត្តចិនជួយផ្សព្វផ្សាយព័ត៌មាន​ល្អៗ ​និងព័ត៌មានពិតពីកម្ពុជា ​ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ចិន​ឲ្យមកដើរលេងកំសាន្តនៅកម្ពុជា។ តាមរយៈសម្ព័ន្ធមេត្រីភាពរវាងទីក្រុងប៉េកាំង ​និងរាជធានីភ្នំពេញនឹងធ្វើឲ្យភ្ញៀវទេសចរណ៍ចិន មានកំណើនថែមទៀត។ ប្រទេសកម្ពុជា និងប្រទេសចិនពិសេសគឺទីក្រុងប៉េកាំង និងទីក្រុងភ្នំពេញ​នឹងចងជាគណនី media ផ្លូវការមួយ ​ដើម្បីផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក សំដៅធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមានកំណើនកើនឡើង។

លោក លូ យ៉ាន បានជម្រាបភាគីកម្ពុជាថា ​ទីក្រុងប៉េកាំង ​និងរាជធានីភ្នំពេញមានបញ្ហា​ប្រឈម​ដូចគ្នា ទៅលើការកកស្ទះចរាចរណ៍​ និងបញ្ហាសំរាម ​សំណល់រឹង។​ រាជធានីភ្នំពេញ និង​ទីក្រុងប៉េកាំង​បានចងសម្ព័ន្ធមេត្រីភាពគ្នាប្រមាណ៥ឆ្នាំហើយ។ ការជួបពិភាក្សាការងារនៅពេលនេះ គឺដើម្បីរួមចំណែកលើការពង្រឹងកិច្ចសហប្រតិបត្តិការទំនាក់ទំនងឲ្យកាន់តែល្អ និង​យូរអង្វែងបន្ថែមទៀត។ ប្រទេសកម្ពុជា ​ប្រទេសចិន ទីក្រុងប៉េកាំង និងរាជធានីភ្នំពេញ ជា​ទំនាក់ទំនងដែកថែម និងទំនាក់ទំនងត្បូងពេជ្រ សូមឲ្យចំណងមិត្តភាពកាន់តែរឹងមាំ និងកាន់តែជ្រៅជ្រះ។

លោក លូ យ៉ាន ក៏បានអញ្ជើញប្រតិភូរាជធានីភ្នំពេញទៅទស្សនកិច្ចផ្លូវការនៅទីក្រុងប៉េកាំង​នៅ​ពេលវេលាដ៏សមស្របមួយ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ទាំងកិច្ចការងារសន្តិសុខ​ ពាណិជ្ជកម្ម និងទេសចរណ៍ជាដើម។ ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍រវាង​ទីក្រុងប៉េកាំង ​និងរាជធានីភ្នំពេញ ជាទំនាក់ទំនងដែលមាននិន្នាការល្អនាប៉ុន្មានឆ្នាំកន្លងមកនេះ ហើយនឹងពង្រឹងការផ្លាស់ប្ដូរមនុស្សធម៌បន្តវេន​ទៅយុវជន ​និងចង់បង្កើតគណីយមេឌារ​លើការ​ផ្សព្វផ្សាយព័ត៌មាន ដើម្បីងាយស្រួលផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm