មន្ត្រីជាន់ខ្ពស់៖គ្រូពេទ្យមានតួនាទីជួយអ្នកជំងឺមិនឱ្យស្នាក់នៅយូរ គ្រោះថ្នាក់ និងស្លាប់នៅមន្ទីរពេទ្យឡើយ

2023/12/11 09:39:25 pm        81

ភ្នំពេញ ៖លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានជំរុញ និងរំឮកមន្រ្ដីគិលានុបដ្ឋាក និងឆ្មបទាំងអស់ត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ និងត្រូវគិតពីអាយុជីវិតរបស់អ្នកជំងឺជាកត្តាចាំបាច់បំផុត រាល់ពេលដែលអ្នកជំងឺទាំងឡាយមករកការពិគ្រោះព្យាបាល និងសង្គ្រោះជាបន្ទាន់។

​លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ បានជំរុញបែបនេះក្នុងឱកាសអញ្ជើញបើកសិក្ខាសាលាស្តីពីការលើកកម្ពស់គុណភាពថែទាំ និងសុវតិ្ថភាពរបស់អ្នកជំងឺតាមរយៈពង្រឹងប្រព័ន្ធគ្រប់គ្រងការបង្ការ និងត្រួតពិនិត្យការចម្លងរោគ ថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ ២០២៣ ជាមួយសិក្ខាកាម ចំនួន ១១១ នាក់មកពីតាមមន្ទីរពេទ្យ និងមណ្ឌល សុខភាពក្នុង ២៥ រាជធានីខេត្ត នៅសណ្ឋាគារទន្លេបាសាក់២ រាជធានីភ្នំពេញ។

លោកជំទាវមានប្រសាសន៍ថា គិលានុបដ្ឋាក និងឆ្មបបានដើតួនាទីយ៉ាងសំខាន់ ក្នុងភារកិច្ច ការពារសុខភាព ការលើកកម្ពស់សុខភាព ការបង្ការជំងឺ និងគ្រោះថ្នាក់ កាត់បន្ថយការឈឺចាប់តាមរយៈការព្យាបាល និង ការជួយផ្តល់ប្រឹក្សាចំពោះអ្នកជំងឺ។  

លោកជំទាវបានឱ្យដឹងថាក្នុងឆ្នាំ២០២៣ គិលានុបដ្ឋាក និងឆ្មបមានប្រមាណ ៦០% បើប្រៀបធៀបទៅនឹងធនធានសុខាភិបាលទាំងមូល។ ហើយទិសដៅយុទ្ធសាស្ត្ររបស់គិលានុបដ្ឋាក និងឆ្មបក្នុងការកម្ពស់គុណភាពថែទាំ និងសុវតិ្ថភាពរបស់អ្នកជំងឺ ២០២៤ខាមុខ គឺការអនុវត្តដោយផ្អែកលើភស្តុតាង និងគោលនយោបាយអាទិភាពដែលអាចធានាបាននូវការអនុវត្តរបស់គិលានុបដ្ឋាក និងឆ្មប ដើម្បីរួមចំណែកធ្វើឱ្យកាន់តែប្រសើឡើងក្នុងការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល និងគោលដៅសុខភាពប្រជាពលរដ្ឋផ្សេងៗទៀត។ 

លោកជំទាវស្នើឱ្យមានការពិនិត្យមើលពីចំណុចដែលបានអនុវត្តល្អកន្លងមក និងស្វែងរកចំណុចដែលត្រូវកែលម្អរ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាព របស់ប្រជាពលរដ្ឋកម្ពុជាសំដៅឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកលស្រប តាមផែន ការយុទ្ធសាស្រ្តបញ្ចកោណនៃរាជរដ្ឋាភិបាលអាណត្តិទី៧៕  ដោយ ៖ ភារម្យ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm