គណបក្ស​ប្រជាជន​កម្ពុជា ​ជ្រើសរើស​ឯកឧត្ដម ប្រាជ្ញ ចន្ទ ជា​បេក្ខជន​ប្រធាន (​គ​.​ជ​.​ប​)

2021/06/17 12:22:43 am        772

ភ្នំពេញ៖ គណបក្ស​ប្រជាជន​កម្ពុជា បានសម្រេច​ជ្រើសរើស ឯកឧត្តម ប្រាជ្ញ ច័ន្ទ អតីត​ប្រធាន​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា ជា​បេក្ខជន​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ដែល​សេចក្ដី​សម្រេច នេះ បាន​ដាក់ជូន​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​រួចហើយ ដើម្បី​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​។ នេះ​បើតាមការ​ឱ្យដឹងពី​ឯកឧត្តម ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា​។​

​នៅ​រសៀល​ថ្ងៃទី​១៦ ខែមិថុនា នេះ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ រដ្ឋសភា ប្រាប់​BTV​ឱ្យដឹងថា នៅថ្ងៃនេះ លិខិត​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជូន​ដល់​រដ្ឋសភាហើយ​។ អគ្គលេខាធិការ​រដ្ឋសភា នឹង​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ដើម្បី​កំណត់​សម័យប្រជុំពេញអង្គ ដែល​អាច​នឹង​ប្រព្រឹត្ត​នៅ​សប្តាហ៍​ក្រោយនេះ ដើម្បី​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​លើ​បេក្ខជន ប្រធាន គ​.​ជ​.​ប ឯកឧត្តម ប្រាជ្ញ ចន្ទ។​

​ឯកឧត្តម ឡេង ប៉េងឡុង បាន​បន្តថា នៅថ្ងៃនេះ​ដែរ ឯកឧត្តម ប្រាជ្ញ ចន្ទ បាន​ដាក់​ពាក្យ​លាលែង​ពី តំណែង​ប្រធាន​គណៈកម្មការ​ទី​១ និង​ជា​សមាជិក​រដ្ឋសភារ​ផងដែរ​។​

​បន្ទាប់ពី​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ កាលពី​ម្សិលមិញ រដ្ឋសភាបានទទួល​យក​បេក្ខជន​២​រូប ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ដើម្បី​ដាក់​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​គណបក្សឈ្នះឆ្នោត ជ្រើសរើស ដើម្បី​ដាក់ជូន​សម័យប្រជុំ​សភាពេញអង្គ បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​។ បេក្ខជន​ទាំង ០​២​រូបនោះ រួមមាន​ទី​១.ឯកឧត្តម ប្រាជ្ញ ចន្ទ អតីត​ប្រធាន​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា និង​ទី​២.ឯកឧត្តម ការ លាន​។

​ក្នុងចំណោម​បេក្ខជន​ទាំងពីរ ដែល​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​រដ្ឋសភា​អនុម័ត​យល់ព្រម​ជា​បេ​ក្ខ ជន​ឈរឈ្មោះ​នោះ នឹងត្រូវ​ជ្រើសរើស​ចុងក្រោយ​យក​ម្នាក់ ដើម្បី​កាន់តំណែង​ជា​ប្រធាន​គណៈកម្មាធិការ ជាតិ​រៀបចំ​ការបោះឆ្នោត ជំនួស​ឯកឧត្តម ស៊ិ​ក ប៊ុន​ហុក ដែល​បានដាក់​ពាក្យ​លាលែង​ពី​តំណែង កាលពី ថ្ងៃទី​១ ខែមិថុនា នេះ ដែល​ការលាលែង​ពី​តំណែង​ជា​ប្រធាន​គ​.​ជ​.​ប របស់​ឯកឧត្តម ស៊ិ​ក ប៊ុន​ហ៊ុ​ក ដោយសារ​មាន​បញ្ហា​ជំងឺ​ប្រចាំកាយ ហើយ​ត្រូវបាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​រដ្ឋសភា អនុម័ត​យល់ព្រម​តាម សំណើ កាលពី​ថ្ងៃទី​៤ ខែមិថុនា​នេះដែរ​៕ ​អត្ថបទ​៖ សេក ឧ​ត្ត​ម

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        93
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        94
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់

2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm