
កងកម្លាំងរុស្ស៊ី បានវាយប្រហារអ៊ុយក្រែន នៅយប់ថ្ងៃទី ១០-១១ ខែធ្នូជាមួយនឹងយានដ្រូ Shahed និងមីស៊ីលបាលិស្ទិកពី តំបន់គ្រីម៉េ។ ប្រព័ន្ធការពារដែនអាកាស បានបំផ្លាញយានអាកាសគ្មានមនុស្សបើក (UAVs) ចំនួន១៨គ្រឿង និងមីស៊ីលចំនួន ៨គ្រាប់។
ប្រព័ន្ធការពារដែនអាកាស បានយានដ្រូនរបស់សត្រូវទាំងអស់ នៅក្នុងតំបន់ទទួលខុសត្រូវរបស់ទីបញ្ជាការដែនអាកាស Pivden (ភាគខាងត្បូង)។
ពួកគេភាគច្រើន [ត្រូវបានបាញ់ទម្លាក់] នៅតំបន់ Mykolaiv ។ ប្រតិបត្តិការរបស់អង្គភាពមីស៊ីលប្រឆាំងយន្តហោះ និងក្រុមបាញ់ចល័តពីកងទ័ពអាកាសអ៊ុយក្រែន និងកងកម្លាំងការពារ បានជោគជ័យ»។
លើសពីនេះ ពួកឈ្លានពានរុស្ស៊ី បានវាយប្រហារតំបន់គីវ ជាមួយនឹងមីស៊ីលបាលិស្ទិកចំនួន ៨គ្រាប់នៅម៉ោងប្រហែល ០៤:00 ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៣។ ពួកគេ បានបាញ់មីស៊ីលទាំងនោះ ចេញពីពីតំបន់ Bryansk ភាគខាងជើងរបស់ប្រទេសរុស្ស៊ី។
គោលដៅទាំង៨ ត្រូវបានបំផ្លាញដោយអង្គភាពមីស៊ីលប្រឆាំងយន្តហោះពីទីបញ្ជាការដែនអាកាសTsentr (ភាគកណ្តាល)។