កំពង់ធំ ៖ នៅល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន បាននាំយកថវិកាជាច្រើនលានរៀល និងអំណោយជាច្រើនផ្សេង ទៀត ទៅផ្ដល់ជូនក្មេងស្រីវ័យជាង ១០ ឆ្នាំឈ្មោះ ម៉ុក សុខឃី ដែលកំព្រាទាំងឪពុក និងម្ដាយ។ សព្វ ថ្ងៃក្មេងស្រីរូបនេះរស់នៅក្នុងភូមិស្វាយស ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ជាមួយជីដូនវ័យ ជិត ៨០ ឆ្នាំ។
អំណោយរបស់សម្ដេចតេជោដែលត្រូវផ្ដល់ជូនក្មេងស្រីរូបនេះ ត្រូវបានលោកសាស្ត្រាចារ្យបណ្ឌិត ឡាច សំរោង ជំនួយការផ្ទាល់ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត លី សាម៉េត នាំយកទៅជូនក្មេងស្រីនោះ ដោយផ្ទាល់។
អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នឹងបន្តឧបត្ថម្ភដល់ក្មេងស្រីនេះជារៀងរាល់ខែផងដែរ៕ ដោយ ៖ គង់ ឌីន

