ស្វីស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក និងរុស្ស៊ីបានកោតសរសើរ ចំពោះកិច្ចចរចារបស់ពួកគេនៅទីក្រុងហ្សឺណែវ ប៉ុន្តែមានភាពជឿនលឿនតិចតួចនៅក្នុងកិច្ចប្រជុំលើកដំបូងចាប់តាំងពីឆ្នាំ២០១៨ មក។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយថា ការខ្វែងគំនិតគ្នាត្រូវបានបញ្ជាក់ ប៉ុន្តែមិនមានលក្ខណៈហួសហេតុទេ ហើយលោកបាននិយាយថា ប្រទេសរុស្ស៊ីមិនចង់បានសង្គ្រាមត្រជាក់ថ្មីទៀតដែរ។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា លោក Biden គឺជារដ្ឋបុរសពោរពេញដោយបទពិសោធន៍ ហើយមេដឹកនាំទាំងពីរបាននិយាយភាសាដូចគ្នា។ កិច្ចពិភាក្សាមានរយៈពេលប្រហែល ៣ម៉ោងតិចជាងពេលវេលាដែលបានគ្រោងទុក។ លោក Biden បាននិយាយថា ពួកលោកមិនចាំបាច់ចំណាយពេលនិយាយច្រើនទេ ហើយឥឡូវនេះមានទស្សនវិស័យពិតប្រាកដមួយ ដើម្បីធ្វើឱ្យប្រសើរឡើងវិញនូវទំនាក់ទំនងជាមួយរុស្ស៊ី។
ជាអំណោយដល់មេដឹកនាំរុស្ស៊ី លោក Biden បានបញ្ជាក់ពីទឹកចិត្តដោយជូនវ៉ែនតាការពារខ្យល់ដែលមានលក្ខណៈផ្ទាល់ខ្លួន ជាស្ទីលដែលប្រធានាធិបតីអាមេរិកចូលចិត្ត។ គេមិនទាន់ច្បាស់ថា តើលោក Putin បានជូនអំណោយដល់លោក Biden ដែរ ឬអត់នោះទេ។ កាលពីឆ្នាំ២០១៨ មេដឹកនាំរុស្ស៊ីរូបនេះបានជូនបាល់ដល់អតីតប្រធានាធិបតី លោក Donald Trump បន្ទាប់ពីជំនួបនៅទីក្រុងហែលស៊ីនគីប្រទេសហ្វាំងឡង់៕
អត្ថបទ៖ សុខមាន