
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba នៅថ្ងៃចន្ទ (ទី១១ ខែធ្នូ) នេះ បាននិយាយថា វានឹងក្លាយជា «ការបំផ្លិចបំផ្លាញ» ដល់ទីក្រុងគីវ និងសហភាពអឺរ៉ុប (EU) ប្រសិនបើមេដឹកនាំសហភាពអឺរ៉ុបមិនអនុញ្ញាតឲ្យប្រទេសរបស់លោកនូវកិច្ចពិភាក្សាសមាជិកភាព នៅក្នុងកិច្ចប្រជុំកំពូល នាសប្តាហ៍នេះនោះទេ។
បណ្ដាមេដឹកនាំ ជួបប្រជុំគ្នា នៅថ្ងៃព្រហស្បតិ៍ (ទី១៤ ខែធ្នូ) និងថ្ងៃសុក្រ (ទី១៥ ខែធ្នូ) ដើម្បីសម្រេចថា តើត្រូវចាប់ផ្តើមការចរចាសមាជិកភាពជាមួយទីក្រុងគីវ និងផ្តល់ជំនួយសេដ្ឋកិច្ចចំនួន ៥០ពាន់លានអឺរ៉ូ (៥៣,៨ពាន់លានដុល្លារ) និងពីរបៀប ក្នុងការបន្តជំនួយយោធា ដើម្បីឲ្យអ៊ុយក្រែនមានសមត្ថភាពការពារប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី។ .
ការធានាបាននូវជំនួយហិរញ្ញវត្ថុថ្មីពីអឺរ៉ុប គឺមានសារៈសំខាន់ នៅពេលដែលភាពមិនច្បាស់លាស់ កាន់តែកើនឡើង ពាក់ព័ន្ធនឹងការគាំទ្ររបស់សហរដ្ឋអាមេរិក នាពេលអនាគត សម្រាប់ទីក្រុងគីវ ដែលពឹងផ្អែកខ្លាំងលើជំនួយហិរញ្ញវត្ថុរបស់លោកខាងលិច។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy គ្រោងនឹងធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន ក្នុងសប្តាហ៍នេះ។
នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ដែលនិយាយលើកតម្កើងអំពីទំនាក់ទំនងរបស់លោកជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានគំរាមវេតូលើជំនួយ និងកិច្ចពិភាក្សាពង្រីកសមាជិក នៅក្នុងកិច្ចប្រជុំកំពូលនេះ៕