គណៈកម្មការទី៤ នៃរដ្ឋសភា និងក្រសួងមុខងារសាធារណៈ រៀបចំកិច្ចប្រជុំលើកដំបូង ក្នុងអាណត្តិទី៧ នៃរដ្ឋសភា

2023/12/12 03:38:36 pm        89

គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា និង​ក្រសួងមុខងារសាធារណៈ បានរៀបចំកិច្ចប្រជុំរួមគ្នា ជាលើកដំបូងក្នុងអាណត្តិទី៧ នៃរដ្ឋសភា។ កិច្ច​ប្រជុំពិភាក្សានេះ រៀបចំឡើងដើម្បី ស្វែងយល់អំពីវឌ្ឍនភាពការងារ និង​ទិសដៅ​អនុវត្ត​បន្ត​របស់​ក្រសួង​មុខងារសាធារណៈ ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ​បញ្ចកោណ​របស់​រាជ​រដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេច ធិបតី ហ៊ុន ម៉ាណែត។

កិច្ចប្រជុំជាលើកដំបូងនេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២៣ ដោយ​មាន​ការ​ចូល​រួម​ពី ឯកឧត្តម កែប ជុតិមា សមាជិករដ្ឋសភា និងជាប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា និង​ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ព្រម​ទាំង​វត្ត​មាន​ចូល​រួម​ពី​សំណាក់​មន្ត្រី នៃ​អង្គភាពទាំងពីរ។

ក្នុងជំនួបនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ហ៊ុន ម៉ានី បានរាយការណ៍​ពី​វឌ្ឍនភាព​ការងារ​របស់​ក្រសួង​មុខងារ​សាធារណៈ​នា​ពេល​កន្លង​មក​ស្រប​តាម​បេសកកម្ម​ដែល​ក្រសួង​បាន​ដាក់​ចេញ​ដើម្បី​ឆ្លើយ​តប​នឹង​ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ ឯកឧត្តម ក៏បានគូសបញ្ជាក់នូវការងារជាសារវន្តចំនួន៣ ក្នុង​ការលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាព និងសមិទ្ធកម្ម ក្នុងរដ្ឋបាលសាធារណៈ តាមរយៈ ការ​កែ​លម្អប្រព័ន្ធជ្រើសរើសមន្ត្រី ការលើកកម្ពស់ប្រសិទ្ធភាពការងារក្នុងរដ្ឋបាលសាធារណៈ និង ការរៀបចំប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ។

ក្រោយពីស្តាប់នូវការលើកឡើងរដ្ឋមន្រ្តីរួចមក ឯកឧត្តម កែប ជុតិមា បានកោតសរសើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះសមិទ្ធផលដែលក្រសួងសម្រេចបាន និងថ្លែង​អំណរ​គុណ​ចំពោះ​កិច្ច​សហការ​ដ៏​ល្អ​រវាង​ក្រសួង​មុខងារសាធារណៈ និងគណៈកម្មការរដ្ឋសភា ក្នុងអាណត្តិកន្លងមក។ ឯកឧត្តម​សង្ឃឹម​ថា ក្នុងអាណត្តិថ្មីទី៧នេះ ក្រសួងមុខងារសាធារណ: នឹងសម្រេច​បាន​លទ្ធផល​បន្ត​បន្ទាប់​ទៀត​ជូន​ជាតិ និងប្រជាពលរដ្ឋ។

កិច្ចប្រជុំលើកដំបូងក្នុងអាណត្តិទី៧ នៃរដ្ឋសភា រវាងគណៈកម្មការទី៤ នៃរដ្ឋសភា និង​ក្រសួង​មុខងារ​សាធារណៈ មិនត្រឹមតែជាការជម្រាបជូនជារបាយការណ៍ជូន គណៈកម្មការទី៤ នៃ​រដ្ឋសភា​តែ​ប៉ុណ្ណោះទេ ប៉ុន្តែវាជា​ការ​បង្ហាញ​ឆន្ទៈ​ដ៏​មោះមុត​ក្នុង​ការ​អនុវត្ត​វិធានការ​គន្លឹះ​នៃ​ការ​កែ​ទម្រង់​រដ្ឋបាលសាធារណៈ ក្រោមការចង្អុលបង្ហាញ និងការតម្រង់ទិសរបស់សម្តេច បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ៖គឹម ហុក

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm