ក្រសួងសុខាភិបាល អញ្ជើញអ្នកជំនាញជាន់ខ្ពស់ ធ្វើបាឋកថា ស្តីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍

2023/12/12 03:49:00 pm        118

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញលោកសាស្រ្តាចារ្យ Dr. Michael Woolcock អ្នកជំនាញផ្នែកវិទ្យាសាស្រ្តសង្គម នៃធនាគារពិភពលោក និង​សាស្រ្តាចារ្យ​ផ្នែក​គោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យហាវឺដ និងលោកស្រី Margaret Allison ទីប្រឹក្សារបស់ធនាគារពិភពលោក (World Bank) និង​ជា​អតីត​ប្រធាន​ទីភ្នាក់​ងារ​មុខងារ​សាធារណៈ​នៃ​រដ្ឋឃ្វីនលែន ប្រទេសអូស្រ្តាលី ដែលជាអ្នកជំនាញជាន់ខ្ពស់ ធ្វើបាឋកថា ស្តីពីភាព​ជា​អ្នក​ដឹកនាំ និងនវានុវត្តន៍, នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។

លោកស្រី Margaret Allison បានធ្វើបទបង្ហាញពីសារៈសំខាន់នៃភាពជាអ្នកដឹកនាំ ជា​ពិសេស​ភាព​ជា​អ្នកដឹកនាំនៅក្នុងវិស័យសុខាភិបាល ដើម្បីបង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត​ការងារ​ក្នុង​វិស័យ​សុខាភិបាលបន្ថែមទៀត។ ក្នុងនោះ លោកស្រី ក៏បានបង្ហាញអំពីសារៈសំខាន់ និងភាពខុស​គ្នា​រវាង​អ្នកដឹកនាំ និងអ្នកគ្រប់គ្រង។

លោកសាស្រ្តាចារ្យ Dr. Michael Woolcock​ បង្ហាញ​ពី​របៀប​នៃ​ការ​ដោះស្រាយ​បញ្ហា​ដោយ​ផ្អែក​លើ​ការ​បំបែកជាបំណែកតូចៗ វិភាគរកមូលហេតុជាក់ស្តែងនៅនឹងកន្លែង (PDIA: Problem Drivence Iterative Adaptation) និងការត្រិះរិះរកដំណោះស្រាយឈរលើគោលការណ៍ ផ្តល់​សិទ្ធ​អំណាច និងគាំទ្រពីថ្នាក់ដឹកនាំ (Authority) ការស្រុះស្រួល​គ្នា​ព្រម​ទទួល​យក​វិធី​នៃ​ការ​អនុវត្ត (Acceptance) និងលទ្ធភាពគាំទ្រដំណើរការ(Ability) ដើម្បី​ស្វែង​រក​លំហ​នៃ​ការ​ផ្លាស់​ប្តូរ​ដែល​ធ្វើអោយដំណើរនៃអង្គភាពមានការអភិវឌ្ឍន៏ទៅមុខជានិច្ច។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះវាគ្មិន ដែល​បាន​ចំណាយ​ពេល​វេលា ក្នុងការចែករំលែកនូវបទពិសោធន៍ល្អៗ ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង។ ឯកឧត្តម​រដ្ឋមន្រ្តី ក៏បានបញ្ជាក់អំពីអត្ថប្រយោជន៍នៃការអនុវត្ត PDIA ផ្សារភ្ជាប់នឹងការងារជាក់ស្តែង និង​ភាព​ជា​អ្នក​ដឹកនាំ​ដោយ​ត្រូវ​ចេះ​បទ​បែន​ធ្វើយ៉ាង​ណាអោយ​ការ​អភិវឌ្ឍន៍​ស្ថាប័ន​សុខាភិបាល​មាន​ភាព​ផ្លាស់​ប្តូររីកចំរើនជានិរន្តន៍។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា ដើម្បីឆ្លើយតប​ទៅ​នឹង​ស្ថាន​ភាព​តម្រូវ​ការ​ជាក់ស្តែង ក្នុងនាមអ្នកដឹកនាំត្រូវដើរតួជាអ្នកដឹកនាំផង និងអ្នកគ្រប់គ្រងផង ដោយ​ត្រូវ​ធ្វើ​ការ​បែងចែកទៅតាមពេលវេលា និងកាលៈទេសៈ។

សូមបញ្ជាក់ដែរថា វគ្គនេះក៏មានការអញ្ជើញចូលរួមផ្ទាល់ដោយ ឯកឧត្តម លោកជំទាវ រដ្ឋ​លេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គាធិការ និងលោក លោកស្រី អគ្គនាយករង អគ្គាធិការរង ប្រធានអង្គភាពក្រោមឱវាទក្រសួង និង​ចូលរួម​តាម​អន​ឡាញ​ហ្ស៊ូម​ដោយ ប្រធានការិយាល័យ និងអនុប្រធានអង្គភាពថ្នាក់កណ្តាល ព្រមទាំង​ថ្នាក់​ដឹកនាំ​នៃ​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាលរាជធានី-ខេត្ត៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        1
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        105
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm