អាជ្ញាធរមីន ទទួលពានរង្វាន់ភាពជាអ្នកដឹកនាំគំរូ ក្នុងវិស័យសកម្មភាពមីនពីអង្គការស្មារតី នៃអ្នកកីឡា (Spirit of Soccer_SOS)

2023/12/12 03:55:58 pm        135

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ នៅទីស្នាក់ការអាជ្ញាធរមីន អង្គការស្មារតីនៃអ្នកកីឡា (Spirit of Soccer_SOS) តំណាងដោយ លោក Ben Brett បានប្រគល់​ពានរង្វាន់​ភាព​ជា​អ្នក​ដឹកនាំគំរូ ក្នុង​វិស័យសកម្មភាពមីន ជូនដល់ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជា​អនុ​ប្រធានទី១ អាជ្ញាធរមីន ដែលពានរង្វាន់នេះ គឺជាការលើក​ទឹកចិត្ត​ដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​ថ្នាក់​ដឹកនាំ មន្រ្តី បុគ្គលិក និងស្ថាប័នអាជ្ញាធរមីនទាំងមូល។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានលើកឡើងថា “ពានរង្វាន់ភាពជាអ្នកដឹកនាំគំរូនេះ មិនមែន​សម្រាប់​តែ​រូប​ខ្ញុំ និងស្ថាប័នអាជ្ញាធរមីនទេ វាគឺជាពាន​រង្វាន់​ឆ្លុះប​ញ្ចាំង​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​បំពេញ​កាតព្វ​កិច្ច និងការទទួលបាននូវសមិទ្ធផលរួមគ្នារបស់រដ្ឋាភិបាល ម្ចាស់ជំនួយ ដៃគូរអភិវឌ្ឍន៍ ប្រតិបត្តិករ សប្បុរសជន គ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែល​បាន​ផ្តល់​ការគាំ​ទ្រ​ដោយ​គ្មានលក្ខខណ្ឌដល់សកម្មភាពមីននៅកម្ពុជា ក្នុងការជម្នះ​រាល់​បញ្ហា​ប្រឈម​នានា​បង្ក​ឡើង​ដោយ​សារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។”

ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងបន្តទៀតថា “ពានរង្វាន់នេះ គឺជាពានរង្វាន់​កើត​ចេញ​ពី​នយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែល​បាន​នាំ​មក​នូវ​សុខ​សន្តិភាព និងស្ថិរភាពជូនប្រទេសជាតិ សម្រាប់ធ្វើជាមូលដ្ឋានគ្រឹះនៃសកម្មភាពមីន និង​ការ​អភិវឌ្ឍ។ ជាងនេះទៅទៀត វាកើតចេញពីការតាំងចិត្តយ៉ាងមុះមុតរបស់ សម្តេចមហាបរវធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចំពោះចក្ខុវិស័យរបស់សម្តេចក្នុងការបន្តការពារសន្តិភាព និង​ស្ថិរភាព​របស់​ប្រទេសជាតិ និងដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកកម្ពុជាមួយដែលគ្មានមីន។”

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា សមិទ្ធផលរយៈពេលជាង ៣០ឆ្នាំ នៃ​សកម្ម​ភាព​មីន គឹបានមកពីការរួមចំណែកគាំទ្រឥតឈប់ឈររបស់ដៃគូអភិវឌ្ឍន៍ ម្ចាស់ជំនួយ និង​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ ក្នុងនោះរួមទាំងអង្គការ SOS ដែលបាន​ចូលរួម​មក​បំពេញ​ការងារ​នៅ​ប្រទេស​កម្ពុជា​ចាប់​តាំងពីឆ្នាំ២០០៦ ក្នុងកម្មវិធីបាល់ទាត់ និងការអប់រំយល់ដឹងអំពីមីនដល់កុមារកម្ពុជា និង​សហគមន៍រងផលប៉ះពាល់ ក្នុងការបង្ការទប់ស្កាត់ការរងរបួស ការស្លាប់ និងការ​លើក​កម្ពស់​ជីវភាព​រស់​នៅរបស់ប្រជាជននិងសហគមន៍ ដើម្បីបង្កើនសកម្មភាពសង្គម និងសេដ្ឋកិច្ច ឡើង​វិញ​។

ចាប់តាំងពីឆ្នាំ ១៩៩៦ អង្គការ SOS បាននិង​កំពុង​ផ្តល់​ការ​អប់រំ​អំពី​ហានិភ័យ នៃ​កិច្ច​សង្គ្រោះ​ជីវិត​ដល់​កុមារ និងសហគមន៍នៅក្នុងប្រទេសដែលហែកហួរដោយសង្រ្គាម ឬក្រោយសង្រ្គាម នៅ​ក្នុង​ប្រទេសជាង ១០ ជុំវិញពិភពលោក ដោយបានអប់រំដោយផ្ទាល់ដល់កុមារជាង ១ លាននាក់ និង​បានបណ្តុះបណ្តាលវិជ្ជាជីវៈដល់គ្រូបង្វឹកបាល់ទាត់ជាង ២.០០០ នាក់។ អង្គការ SOS បាន​ចាប់​ផ្តើម​បំពេញការងាររបស់ខ្លួននៅប្រទេសកម្ពុជា ក្នុងកម្មវិធីបាល់ទាត់ និងអប់រំការ​យល់​ដឹង​អំពី​មីន ចាប់តាំងពីឆ្នាំ ២០០៦ ហើយបានបណ្តុះបណ្តាលគ្រូបង្វឹកបាល់ទាត់ចំនួន ១៦៧ នាក់ ក្នុង​កម្រិត​ទទួលស្គាល់ជាអន្តរជាតិ និងបានជួយសង្រ្គោះជីវិតកុមារជាង ៥០០.០០០ នាក់ រួមទាំង​សហគមន៍​រង​ផលប៉ះពាល់ ផងដែរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm