ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាកំពុងប្រឈមនឹងរលកនៃអរិភាព និងការបដិសេធនៅក្នុងប្រទេសឥណ្ឌូណេស៊ី ដូចជាការតវ៉ានៅលើកោះ សាបាង (Sabang)ក្នុងខេត្ត អាសេ(Aceh)។

ប្រជាជននៅក្នុងខេត្ត អាសេ មានការអាណិតអាសូរជាច្រើនឆ្នាំចំពោះជនជាតិភាគតិចដែលត្រូវបានធ្វើទុក្ខបុកម្នេញពីសហភាពមីយ៉ាន់ម៉ា ដែលបានឡើងជិះទូកចាស់ទ្រុឌទ្រោម។ ប៉ុន្តែមានការកើនឡើងនៃការមកដល់ និងប្រតិកម្មមិនពេញចិត្ត។ ក្រុមអ្នកតវ៉ាកាលពីសប្តាហ៍មុនបានរុះរើតង់ និងគំរាមរុញទូកត្រឡប់ទៅសមុទ្រវិញ នេះបើយោងតាមរូបភាពដែលបង្ហាញនៅលើកញ្ចក់ទូរទស្សន៍ក្នុងស្រុក។

លោកបាសា បាឡូច (Babar Baloch) អ្នកនាំពាក្យសម្រាប់ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ី បាននិយាយថា UNHCR ព្រួយបារម្ភចំពោះរបាយការណ៍នេះ។ អ្នកស្រុកម្នាក់ឈ្មោះអេឡា សេទីយ៉ា ( Ella Septia) ចោទប្រកាន់ជនជាតិរ៉ូហ៊ីងយ៉ាថាបានបង្កបញ្ហា។
អ្នកស្រីនិយាយថា ខេត្ត អាសេ មានប្រជាជនក្រីក្រជាច្រើន។ ហេតុអ្វីបានជាយើងគួរថែរក្សាជនជាតិរ៉ូហ៊ីងយ៉ារាប់ពាន់នាក់?។

ជាច្រើនឆ្នាំមកនេះ ជនជាតិរ៉ូហ៊ីងយ៉ា បានចាកចេញពីសហភាពមីយ៉ាន់ម៉ា ដែលភាគច្រើនកាន់ពុទ្ធសាសនា ជាទីដែលពួកគេត្រូវបានគេបានយល់ឃើញថាជាអ្នកបង្កបញ្ហា អ្នកដែលត្រូវបានបដិសេធមិនផ្ដល់សញ្ជាតិ និងទទួលរងការរំលោភបំពាន។
លោក មហាម៉ាត់ ហាសយីម (Muhammad Hasyim) បានទៅដល់ពាក់កាលពីកណ្តាលខែវិច្ឆិកាបន្ទាប់ពីនៅលើសមុទ្ររយៈពេល១៤ថ្ងៃ ។លោកនិយាយថាលោកបានភៀសខ្លួនចេញពីស្ថានភាពដ៏គ្រោះថ្នាក់នៅក្នុងជំរំជនភៀសខ្លួនខូក បាហ្សា (Cox's Bazaar) របស់ប្រទេសបង់ក្លាដែស ហើយការមកដល់ខេត្ត អាសេ បានត្រឹមតែការជួបនឹងអរិភាព។
ទិន្នន័យរបស់ UNHCR បង្ហាញថា ជនជាតិរ៉ូហ៊ីងយ៉ាជាង១.២០០នាក់ បានទៅដល់ប្រទេសឥណ្ឌូនេស៊ីចាប់តាំងពីខែវិច្ឆិកា៕