សេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៤ មាននិន្នាការកើនឡើង ទោះបីសេដ្ឋកិច្ចពិភពលោក​រងប៉ះពាល់ក៏ដោយ

2023/12/12 05:25:37 pm        321

អ្នកជំនាញសេដ្ឋកិច្ច រំពឹងថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៤ នៅតែមាននិន្នាការកើនឡើង ខណៈ​កម្ពុជា​ស្ថិត​ក្នុងក្របខណ្ឌ RCEP, FTA, ការទទួលបានអនុគ្រោះពន្ធពីចក្រភពអង់គ្លេស និង​កំណើន​កើត​ចេញពីកិច្ចសហប្រតិបត្តិការថ្មីៗ ទោះបីសេដ្ឋកិច្ចពិភពលោកមិនទាន់មានភាព ប្រាកដ​ប្រជាក៏ដោយ។

លោកបណ្ឌិត ហុង វណ្ណៈ ជំនាញសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជ បណ្ឌិត​សភា​កម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV ស្តីពីស្ថាន​ភាព​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ២០២៤ នេះថា យោងតាមការធ្វើពាណិជ្ជកម្មទៅកាន់អន្តរជាតិរបស់កម្ពុជា និង​ការ​បើកទីផ្សារថ្មីៗ ដោយផ្អែក​ទៅ​លើកិ​ច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃ​គូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់​ (RCEP) និងតាមកិច្ចព្រមព្រៀង ពាណិជ្ជកម្ម សេរីកម្ពុជា-ចិន (FTA) ជាដើម ជា​ពិសេស​ការ​គ្រប់គ្រង​ប្រព័ន្ធម៉ាក្រូសេដ្ឋកិច្ចស្ទើរពេញមួយឆ្នាំក្នុងឆ្នាំ ២០២៣ ដែលមានភាពល្អប្រសើរ អាច ជួយជ្រោមជ្រែងបន្តអភិវឌ្ឍន៍សេដ្ឋកិច្ចឆ្នាំ ២០២៤ ឲ្យមានកំណើនប្រហាក់ប្រហែលគ្នាឆ្នាំ ២០២៣នេះផងដែរ។

ក្រៅពីនេះ កម្ពុជានៅមានវិស័យមួយចំនួនទៀតជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចផងដែរដូចជា កំណើន​ភ្ញៀវទេសចរបរទេស និងកំណើនកើតចេញ​ពី​កិច្ច​សហប្រតិបត្តិការ​ថ្មី​ៗ​រវាង​រាជ​រដ្ឋាភិបាល​កម្ពុជា ជាមួយប្រទេសដៃគូរ និងស្របពេលកម្ពុជាបានត្រៀមខ្លួនជាច្រើន ដើម្បីចាប់​យក​ឱកាស​ផ្សេង​ៗ និងការត្រៀមទប់ស្កាត់ហានីភ័យ និងបញ្ហាប្រឈមនានា ដើម្បីធ្វើ​ឲ្យ​សម្រេច​នូវ​កត្តា​កំណើន​សេដ្ឋកិច្ច​ក្នុងឆ្នាំ២០២៤ ខាងមុខ។

សូមបញ្ជាក់ថា ក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ចឆ្នាំ ២០២៤, រាជរដ្ឋាភិបាលរំពឹងថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៤ នឹងបន្តនិន្នាការកើនឡើង នឹងសម្រេច បានកំណើនក្នុងរង្វង់ ៦,៦% ក្នុងនោះ​វិស័យ​ឧស្សាហកម្ម​ត្រូវបានព្យាករណ៍ថា នឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៨,៥%, វិស័យសេវាកម្ម ៦,៩ % និងវិស័យកសិកម្មរំពឹងនឹងសម្រេចបានកំណើន ១,១% ផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm