រុស្ស៊ី ទាមទារឲ្យដោះលែងចំណាប់ថ្នូរ ក្នុងការចរចាជាមួយប៉ាឡេស្ទីន

2023/12/12 06:03:28 pm        109

ក្រសួងការបរទេសរុស្ស៊ី បាននិយាយថា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Mikhail Bogdanov បានទាមទារឲ្យមានការដោះលែងចំណាប់ថ្នូរដែលឃុំខ្លួន នៅតំបន់ហ្កាហ្សា ក្នុងការសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទ ជាមួយក្រុមហាម៉ាស និងក្រុមប្រឆាំងប៉ាឡេស្ទីនដទៃទៀត។

សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំ និងការសន្ទនាតាមទូរស័ព្ទជាបន្តបន្ទាប់រវាងលោក ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន និងក្រុមមេដឹកនាំមជ្ឈិមបូព៌ា កាលពីសប្តាហ៍មុន។

ក្រសួង បាននិយាយថា ការសន្ទនារបស់លោក Bogdanov បានសង្កត់ធ្ងន់ទៅលើស្ថានភាពយោធា និងមនុស្សធម៌ នៅតំបន់ហ្កាហ្សា ដែលរុស្ស៊ី «បានបញ្ជាក់ពីគោលជំហររបស់ខ្លួនលើតម្រូវការក្នុងការបញ្ឈប់ អរិភាព និងដោះស្រាយជាបន្ទាន់នូវរាល់បញ្ហាមនុស្សធម៌ ដែលបានកើតឡើង រួមទាំងការដោះលែងចំណាប់ថ្នូរ»។

សេចក្តីថ្លែងការណ៍នោះ មិនបានបញ្ជាក់ច្បាស់ថា តើរុស្ស៊ីបានស្វែងរកការដោះលែងចំណាប់ថ្នូរទាំងអស់ដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស ក្នុងអំឡុងពេលការប្រហារកាលពីថ្ងៃទី៧ ខែតុលារបស់ខ្លួន ចូលទៅក្នុងអ៊ីស្រាអែលភាគខាងត្បូង ឬគ្រាន់តែជាការដោះលែងជនជាតិរុស្ស៊ីណាមួយ ក្នុងចំណោមពួកគេនោះ ឬយ៉ាងណា?

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm