លោកស្រី ឈី វ៉ា អភិបាលរងខេត្ត តំណាងលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង នៅព្រឹកថ្ងៃទី១២ ខែធ្នូនេះ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ម៉ូតូ៣គ្រឿង ព្រមទាំងថវិកាមួយចំនួន ដល់សិស្សនិទ្ទេសA ក្នុងម្នាក់ៗ៤លានរៀល ។
លោកស្រីអភិបាលរងខេត្តកោះកុង បានឱ្យដឹងថា ម៉ូតូ ដែលត្រូវប្រគល់ជូនសិស្សនៅពេលនេះ ជា អំណោយរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបត្ថម្ភដោយក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) ។ រីឯថវិកាក្នុងម្នាក់៤លានរៀល ជាការឧបត្ថមដោយផ្ទាល់របស់លោកជំទាវ មិថុនា ភូថង អភិបាលខេត្ត។
លោកស្រី បានកោតសរសើរចំពោះការប្រឹងប្រែងរៀនសូត្ររបស់សិស្សទាំងបីនាក់ និងបានជំរុញពួកគេឱ្យ បន្តរៀនសូត្រថ្នាក់មហាវិទ្យាល័យបន្ថែមទៀត និងក្លាយជាធនធានមនុស្សដ៏សំខាន់មួយសម្រាប់ប្រទេសជាតិ ៕


