ក្រសួងកសិកម្មជំរុញការធ្វើវារីវប្បកម្មបង្កងចិញ្ចឹមតាមបែបធម្មជាតិ ខណៈរសជាតិឆ្ងាញ់មិនចាញ់បង្កងធម្មជាតិ

2023/12/12 06:35:38 pm        369

តាកែវ៖ ទៅថ្ងៃ​អនាគត​ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នឹងជំរុញឲ្យប្រជាកសិករងាកមកធ្វើវារីវប្បកម្មបង្កងចិញ្ចឹមតាមបែបធម្មជាតិ ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនេសាទធនធានធម្មជាតិ និងម្យ៉ាងទៀត ដោយសារបង្កងចិញ្ចឹម ក៏មានរសជាតិឆ្ងាញ់ប្រហាក់ប្រហែលនឹងបង្កងធម្មជាតិ។

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១២ ធ្នូ ឆ្នាំ២០២៣នេះថា បច្ចុប្បន្ននេះអ្នកចិញ្ចឹមបង្កងតាមបែបធម្មជាតិមានចំនួនសរុប ២០កន្លែង ក្នុងនោះខ្នាតមធ្យមមាន ៨កន្លែង។ ឯកឧត្តម បានបន្តថា បង្កងធម្មជាតិមានចំនួនតិចតួច មិនអាចបំពេញតម្រូវការបាន ដោយក្នុង១ឆ្នាំ អាចរកបានតែក្នុងអំឡុង ៣ទៅ៤សប្តាហ៍ ហើយមានតម្លៃថ្លៃ ចាប់ពី ៤០ ទៅ៥០ដុល្លារក្នុង១គីឡូ អាស្រ័យតាមទំហំ និងភាពងាយរកបាននៃការនេសាទ។ ដោយឡែក បង្កងចិញ្ចឹមតាមបែបធម្មជាតិវិញ ​ឯកឧត្តមបានលើកឡើងថា ​ក៏មានរសជាតិឆ្ងាញ់​ប្រហាក់ប្រហែល​គ្នា ចិញ្ចឹមតាមស្តង់ដាបច្ចេកទេសច្បាស់លាស់​ មានសុវត្ថិភាព និងមានសក្តានុពលពង្រីក​ផលិតកម្ម​បានច្រើន ទៅតាមតម្រូវការទីផ្សារ ​និងមានតម្លៃប្រហែលពាក់កណ្តាលនៃបង្កងធម្មជាតិ ចន្លោះពី ២០ទៅ២៥ដុល្លារ ក្នុង១គីឡូ។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា ទិន្នផលបង្កងធម្មជាតិមានប្រមាណ ​៦០តោន ក្នុង១ឆ្នាំ ហើយ​មានតែ១ម្តងប៉ុណ្ណោះនៅក្នុង១ឆ្នាំៗ ក្នុងរង្វង់ ៤សប្តាហ៍នៃខែវិច្ឆិកា ​និងដើមខែធ្នូ។ ចំណែក​ឯបង្កងចិញ្ចឹមវិញ អាចធ្វើបាន ២ដង ក្នុង១ឆ្នាំ ប្រសិនបើប្រើកូនទំហំចាប់ពី១០ក្រាម ទៅ២០ក្រាម។ បច្ចុប្បន្នកសិដ្ឋានចិញ្ចឹមបង្កងផ្គត់ផ្គង់បានប្រហែល ​២០តោន ក្នុង១ឆ្នាំ ​ដោយសារតែទើបចាប់ផ្តើម។ សម្រាប់ការចិញ្ចឹមបច្ចុប្បន្នតាមបែបធម្មជាតិ (ដង់ស៊ីតេទាប និងមិនមែនជាលក្ខណៈប្រពលវប្បកម្ម) ក្នុង១ហិកតា​ កម្ពុជាទទួលបានទិន្នផលចន្លោះពី ១,២តោន ទៅ១,៤តោន ក្នុង១ឆ្នាំ៕អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm