ជំងឺផ្តាសាយបក្សីបានសម្លាប់សត្វភេ និងសត្វតោសមុទ្រជាង ៩០០ក្បាល នៅភាគខាងត្បូងប្រេស៊ីល

2023/12/12 11:44:58 am        201

សត្វភេ និងសត្វតោសមុទ្រជិត ១.០០០ក្បាលនៅភាគខាងត្បូងប្រទេសប្រេស៊ីល បានស្លាប់ដោយសារការផ្ទុះឡើងនៃជំងឺគ្រុនផ្តាសាយបក្សី នេះបើយោងតាមសម្ដីក្រុមអាជ្ញាធរដែលកំពុងព្យាយាមទប់ទល់មេរោគដ៏សាហាវនេះចេញពីហ្វូងសត្វបក្សីពាណិជ្ជកម្ម។

រដ្ឋ រីអូ ក្រានដេ ដូសុល (Rio Grande do Sul) ចុងភាគខាងត្បូង បានបញ្ជាក់ពីការស្លាប់របស់ថនិកសត្វសមុទ្រចំនួន ៩៤២ក្បាល ដែលមិនធ្លាប់មានពីមុនមក បន្ទាប់ពីការឆ្លងមេរោគដោយជំងឺគ្រុនផ្តាសាយបក្សី(HPAI) ដែលបង្កជាជំងឺធ្ងន់ធ្ងរ និងត្រូវបានរាយការណ៍ជាលើកដំបូងដែលមិនធ្លាប់មាននៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះក្នុងឆ្នាំនេះ។

អ្នកស្រាវជ្រាវមហាសមុទ្រម្នាក់ឈ្មោះ ស៊ីលវីណា បូតា (Silvina Botta) នៅសាកលវិទ្យាល័យសហព័ន្ធ រីអូ ក្រានដេ (FURG) បាននិយាយថា សាកសពសត្វទាំងនោះត្រូវកប់ ឬដុតចោលឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងទៅមនុស្ស ឬសត្វដទៃទៀត។ ក្រុមអ្នកវិទ្យាសាស្ត្រក៏បានរកឃើញថនិកសត្វសមុទ្រមួយចំនួនមានអាការៈប្រកាច់នៅតាមឆ្នេរក្នុងតំបន់នេះផងដែរ ដោយសារវីរុសវាយប្រហារប្រព័ន្ធសរសៃប្រសាទរបស់ពួកវា។

ចាប់តាំងពីរបាយការណ៍ដំបូងរបស់ប្រទេសប្រេស៊ីលអំពីជំងឺផ្តាសាយបក្សីប្រភេទ HPAI នេះនៅក្នុងចំណោមបក្សីព្រៃកាលពីខែឧសភាមក ក្រសួងកសិកម្មនិយាយថាវិធានការបង្ការបានដាក់ចេញដើម្បីបញ្ចៀសការផ្ទុះឡើងលើកសិដ្ឋានចិញ្ចឹមសត្វបក្សីដែលអាចបង្កឱ្យមានការហាមឃាត់ការនាំចេញប្រឆាំងនឹងប្រេស៊ីល ដែលជាប្រទេសនាំចេញសត្វមាន់កំពូលរបស់ពិភពលោក ប៉ុន្តែមេរោគនេះបានរីករាលដាលដល់ហ្វូងសត្វដទៃទៀតរួចទៅហើយ៕

អត្ថបទដែលទាក់ទង

ភ្លៀងធ្លាក់នៅនេប៉ាល់បង្កជាទឹកជំនន់ និងបំណាក់ដីសម្លាប់មនុស្ស១០នាក់ និង៧នាក់បាត់ខ្លួន
2024/09/28 04:16:25 pm        1
បាតុករប្រឆាំងអ៊ីស្រាអែលប្រមូលផ្តុំគ្នានៅរដ្ឋធានីតេអេរ៉ង់របស់ប្រទេសអ៊ីរ៉ង់
2024/09/28 04:13:55 pm        1
[UPDATE] អ៊ីស្រាអែលនិយាយថាមេដឹកនាំភេរវករលោកHassan Nasrallah និងមេដឹកនាំក្រុមហេសបូឡាផ្សេងទៀតត្រូវបានស្លាប់
2024/09/28 03:47:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ភ្លៀងធ្លាក់នៅនេប៉ាល់បង្កជាទឹកជំនន់ និងបំណាក់ដីសម្លាប់មនុស្ស១០នាក់ និង៧នាក់បាត់ខ្លួន

2024/09/28 04:16:25 pm
​បាតុករប្រឆាំងអ៊ីស្រាអែលប្រមូលផ្តុំគ្នានៅរដ្ឋធានីតេអេរ៉ង់របស់ប្រទេសអ៊ីរ៉ង់
2024/09/28 04:13:55 pm
​គណៈប្រតិភូក្រសួងការងារចុះសួរសុខទុក្ខកងពលតូចអន្តរាគមន៍លេខ៧ ក្នុងខេត្តព្រះវិហារ
2024/09/28 04:01:46 pm
​[UPDATE] អ៊ីស្រាអែលនិយាយថាមេដឹកនាំភេរវករលោកHassan Nasrallah និងមេដឹកនាំក្រុមហេសបូឡាផ្សេងទៀតត្រូវបានស្លាប់
2024/09/28 03:47:52 pm
​លោកTrump ជួបមេដឹកនាំអ៊ុយក្រែន និងនិយាយថាដល់ពេលដែលត្រូវបញ្ចប់សង្គ្រាមរុស្ស៊ីហើយ
2024/09/28 03:43:40 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/09/26 04:20:28 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/09/08 06:49:13 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/09/25 11:44:07 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/09/26 10:15:55 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/09/25 03:52:45 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am