ផ្លូវសមុទ្រម៉េឌីទែរ៉ាណេទៅអឺរ៉ុប នៅតែមមាញឹកបំផុតសម្រាប់ជនអន្តោប្រវេសន៍មិនទៀងទាត់

2023/12/12 07:13:56 pm        140

ទីភ្នាក់ងារត្រួតពិនិត្យព្រំដែនរបស់សហភាពអឺរ៉ុប បាននិយាយកាលពីថ្ងៃចន្ទថា ការឆ្លងកាត់ព្រំដែនមិនទៀងទាត់ ចូលទៅក្នុងសហភាពអឺរ៉ុប (EU) បានកើនឡើងយ៉ាងខ្លាំងនៅឆ្នាំនេះ។

យោងតាមទិន្នន័យដែលចេញផ្សាយដោយទីភ្នាក់ងារការពារព្រំដែន និងឆ្មាំល្បាតឆ្នេរអឺរ៉ុប (Frontex) បានឲ្យដឹងថា ក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ២០២៣ ចំនួននៃការមកដល់បានកើនលើសពីចំនួនសរុបពេញមួយឆ្នាំរួចហើយ នៅក្នុងឆ្នាំនីមួយៗចាប់តាំងពីឆ្នាំ២០១៦មក។

ទីភ្នាក់ងារ Frontex បាននិយាយថា ចំនួនសរុបនៃជនអន្តោប្រវេសន៍មកដល់សហភាពអឺរ៉ុបតាមមធ្យោបាយមិនទៀងទាត់ក្នុងឆ្នាំនេះ បានឈានដល់យ៉ាងហោចណាស់ ៣៥៥.៣០០នាក់ គិតត្រឹមចុងខែវិច្ឆិកា។ ទោះជាយ៉ាងណា ចំនួននៃការមកដល់មិនទៀងទាត់ កំពុងថយចុះ។ ផ្លូវតាមសមុទ្រមេឌីទែរ៉ាណេភាគកណ្តាល ដែលត្រូវបានសម្គាល់ដោយការឆ្លងកាត់ទៅកាន់ប្រទេសអ៊ីតាលី ពីប្រទេសទុយនីស៊ី ឬលីប៊ី នៅតែជាមធ្យោបាយធម្មតាបំផុតក្នុងការចូលទៅកាន់សហភាពអឺរ៉ុប។

ទីភ្នាក់ងារ Frontex បាននិយាយថា តាមផ្លូវនេះមានប្រហែល៤៣ភាគរយ នៃការមកដល់ទាំងអស់ដែលមានច្រើនជាង ១៥២.០០០នាក់ កើនឡើង៦១ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ទន្ទឹមនឹងនេះ ស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន បានដាក់តួលេខនេះ ត្រឹមតែជាង ១៥៣.០០០នាក់ប៉ុណ្ណោះ រហូតដល់ថ្ងៃអាទិត្យ។

ទីភ្នាក់ងារ Frontex បានព្រមានថា តួលេខពុំមានលក្ខណៈគ្រប់ជ្រុងជ្រោយនោះទេ ព្រោះវារួមបញ្ចូលតែជនអន្តោប្រវេសន៍ដែលដំណើរការដោយមន្ត្រីរដ្ឋាភិបាលប៉ុណ្ណោះ និងមិនមែនជាអ្នកដែលចូលមកក្នុងប្លុកនេះដោយមិនត្រូវបានរកឃើញ។ ភាគច្រើននៃការមកដល់មិនទៀងទាត់នៃជនអន្តោប្រវេសន៍នៅឆ្នាំនេះ គឺមានមកពីប្រទេសស៊ីរី ហ្គីណេ និងប្រទេសអាហ្វហ្គានីស្ថាន។

អត្ថបទដែលទាក់ទង

អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1
នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm