ព្រះសីហនុ៖ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំ ក្រោមអធិបតីភាពលោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការចូលរួមពីអាជ្ញាធរ សមត្ថកិច្ច កំពង់ផែស្វយ័ត និងផ្នែកពាក់ព័ន្ធ ស្តីពីការត្រៀមរៀបចំទទួលការមកដល់របស់នាវាទេសចរណ៍ WESTERDAM ដែល នឹងមកដល់ខេត្តព្រះសីហនុ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ និងមានអ្នកដំណើរសរុបប្រមាណ ៣៥០០នាក់។




