
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក ហូសេន អាម៊ីរ៉ាបដូលឡាអៀន (Hossein Amirabdollahian) បាននិយាយកាលពីថ្ងៃច័ន្ទ (១១ ធ្នូ) នៅឯវេទិកាអន្តរជាតិនៅទីក្រុងដូហា ថារឿងតែមួយគត់ដែលអ៊ីរ៉ង់ និងអ៊ីស្រាអែល មានដូចគ្នានោះគឺថាប្រទេសទាំងពីរមិនជឿលើដំណោះស្រាយរដ្ឋពីរនោះទេ។
ក្នុងអំឡុងពេលវេទិកានេះ លោក អាម៊ីរ៉ាបដូលឡាអៀន បានរំលឹកឡើងវិញនូវសំណើរបស់អ៊ីរ៉ង់ ដែលថាការធ្វើប្រជាមតិមួយគួរត្រូវបានធ្វើឡើងដើម្បីកំណត់ជោគវាសនារបស់ប៉ាឡេស្ទីន ដោយមានតែកូនចៅរបស់អ្នកដែលរស់នៅទីនោះមុនឆ្នាំ១៩៤៨ ប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យបោះឆ្នោត។
ប្រទេសភាគច្រើនគាំទ្រជាសាធារណៈនូវការបង្កើតរដ្ឋប៉ាឡេស្ទីនដាច់ដោយឡែកជាមួយអ៊ីស្រាអែល។ ក្រុមអ្នករិះគន់គោលនយោបាយអ៊ីស្រាអែលនិយាយថា សកម្មភាពរបស់រដ្ឋជ្វីហ្វមួយនេះគឺមានបំណងធ្វើឱ្យការធ្វើប្រជាមតិនេះមិនអាចទៅរួច។
បន្ថែមពីលើនេះ ការព្យាយាមគ្រប់គ្រងឥតឈប់ឈររបស់អ៊ីស្រាអែលនៃតំបន់វេស បែង (West Bank) ដែលកាន់កាប់ និងការឆ្លងកាត់ជាបន្តបន្ទាប់នៃ «បន្ទាត់ក្រហម» បានធ្វើឱ្យដំណោះស្រាយរដ្ឋទាំងពីរនេះមិនអាចទៅរួចនោះទេ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់រូបនេះបានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងការទូតដ៏លំបាកមួយជុំវិញបញ្ហាភាគីជម្លោះទាំងពីរចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមរវាងក្រុមតស៊ូប៉ាឡេស្ទីន និងអ៊ីស្រាអែលមក៕