អ្នកជំនាញផ្នែកថាមពល៖ ហ្គីយ៉ាន មានការអភិវឌ្ឍប្រេងនៅឈូងសមុទ្រ ដែលរីកលូតលាស់លឿនបំផុត ក្នុងប្រវត្តិសាស្ត្រពិភពលោក

2023/12/12 10:27:40 pm        29

អ្នកជំនាញផ្នែកថាមពល លោក Dan Yergin បាននិយាយថា ការផលិតប្រេងរបស់ប្រទេសហ្គីយ៉ាន កំពុងរីកចម្រើន ហើយវាកំពុងកើនឡើង ក្នុងល្បឿនដែលមិនធ្លាប់មានពីមុនមក។

លោកបានថ្លែងនៅក្នុងបទសម្ភាសន៍របស់ស្ថានីយទូរទស្សន៍ CNBC កាលពីថ្ងៃចន្ទថា៖«ប្រទេសហ្គីយ៉ាន មានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាជាការអភិវឌ្ឍប្រេង នៅឈូងសមុទ្រលឿនបំផុត ក្នុងប្រវត្តិសាស្ត្រពិភពលោក»។

ក្រុមហ៊ុន Exxon Mobil និង Chevron ទាំងពីរ បាននឹងកំពុងពង្រីកទីតាំងរបស់ពួកគេ នៅក្នុងតំបន់នេះ។ ក្រុមហ៊ុន Exxon បានចាប់ផ្តើមផលិតនៅគម្រោងទីបីរបស់ខ្លួន នៅទីក្រុង Payara នៃប្រទេសហ្គីយ៉ាន ក្នុងឆ្នាំនេះ ដោយនាំឲ្យសមត្ថភាពផលិតសរុបរបស់ខ្លួន នៅក្នុងតំបន់ កើនឡើងដល់ប្រមាណ ៦២០.000 ធុង ក្នុងមួយថ្ងៃ។

ចំណែកនៅក្នុងខែតុលា ក្រុមហ៊ុន Chevron បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញយកក្រុមហ៊ុនប្រេង Hess ដោយកិច្ចព្រមព្រៀងនេះ មានតម្លៃជាទឹកប្រាក់ក្នុងចំនួនច្រើន ដែលគឺជាគម្រោងមួយ នៅឆ្នេរ         សមុទ្ររបស់ប្រទេសហ្គីយ៉ាន។

ប៉ុន្តែជម្លោះជាយូរមកហើយរវាងប្រទេសហ្គីយ៉ាន និងប្រទេសជិតខាងវ៉េណេហ្ស៊ុយអេឡា បានកើតមានឡើងវិញ នាពេលថ្មីៗនេះ ដោយប្រទេសវ៉េណេហ៊្សុយអេឡា បានទាមទារដីមួយភាគធំរបស់ប្រទេសហ្គី    យ៉ាន។

លោក Yergin បាននិយាយថា៖ «រហូតមកទល់ពេលនេះ ជម្លោះនេះ កាន់តែផ្ទុះឡើងខ្លាំង។ «លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) ដែលជាប្រធានាធិបតីផ្តាច់ការនៃប្រទេសវ៉េណេហ្ស៊ុយអេឡា បានធ្វើប្រជាមតិមួយគួរឲ្យអាម៉ាស់ ដែលប្រហែលជា១០ភាគរយនៃប្រជាជន បានបោះឆ្នោតទាមទារពីរភាគបីនៃប្រទេសហ្គីយ៉ា ។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍របស់គាត់ គឺប្រេងនៅក្នុងសមុទ្រ»។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        162
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        150
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm