
ចក្រភពអង់គ្លេស បានយល់ផ្តល់រថយន្តដែលចល័តបានទាំងលើគោក និងក្នុងទឹក ជាច្រើនគ្រឿង និងនាវាវាយឆ្មក់ដល់អ៊ុយក្រែន ខណៈដែលប្រទេសនេះ បានពង្រឹងទីតាំងរបស់ខ្លួន នៅច្រាំងខាងឆ្វេងនៃទន្លេ Dnipro។
ក្រសួងការពារជាតិអ៊ុយក្រែន បាននិយាយថា ចក្រភពអង់គ្លេស នឹងផ្គត់ផ្គង់រថយន្ត Viking ចំនួន ២០ គ្រឿង និងនាវាវាយឆ្មកចំនួន ២៣គ្រឿង ដែលជាផ្នែកនៃកិច្ចព្រមព្រៀង ដើម្បីពង្រឹងកងទ័ពជើងទឹករបស់ខ្លួន។
ទាហានអ៊ុយក្រែន បានការពារក្បាលស្ពានឆ្លងកាត់ទន្លេភាគខាងជើងនៃទីក្រុង Kherson ចាប់តាំងពីបានយកវាជាលើកដំបូង នៅដើមខែវិច្ឆិកា។
ភាគច្រើននៃខ្សែត្រៀមជួរមុខភាគខាងត្បូង ក្នុងប្រទេសអ៊ុយក្រែនឥឡូវនេះ ផ្តោតលើទន្លេ ដែលកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន នឹងត្រូវឆ្លងកាត់ ដើម្បីបណ្តេញកងកម្លាំងរុស្ស៊ីចេញពីតំបន់ Kherson, Zaporizhzhia និងគ្រីម៉េ ដែលកាន់កាប់ដោយរុស្ស៊ី។