លោក Biden និយាយថា អ៊ីស្រាអែល កំពុងបាត់បង់ការគាំទ្រពីពិភពលោក ជុំវិញការទម្លាក់គ្រាប់បែកនៅហ្កាហ្សា

2023/12/13 03:52:32 pm        138

អុីស្រាអែល ៖ លោកប្រធានាធិបតីអាមេរិក Joe Biden បាននិយាយថា អ៊ីស្រាអែលកំពុងចាប់ផ្តើមបាត់បង់ការគាំទ្រជាសកលជុំវិញការទម្លាក់គ្រាប់បែកមិនរើសមុខ លើតំបន់ហ្កាហ្សា។

ការអត្ថាធិប្បាយរបស់លោកដែលបានធ្វើឡើងនៅចំពោះមុខក្រុមម្ចាស់ជំនួយនៅក្នុងព្រឹត្តិការណ៍រៃអង្គាសប្រាក់កាលពីថ្ងៃអង្គារបានរិះគន់យ៉ាងចាស់ដៃចំពោះភាពជាអ្នកដឹកនាំរបស់អ៊ីស្រាអែល។

លោក Biden បានផ្តល់ការគាំទ្រជាសាធារណៈឥតងាករេដល់ប្រទេសនេះ ចាប់តាំងពីក្រុមហាម៉ាសបានបើកការវាយប្រហារចូលទឹកដីអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា។

ស្របពេល លោកបាន បានបញ្ជាក់ឡើងវិញថា អ៊ីស្រាអែលអាចពឹងផ្អែកលើការគាំទ្ររបស់សហរដ្ឋអាមេរិក លោកបានចេញការព្រមានដោយផ្ទាល់ទៅកាន់រដ្ឋាភិបាលរបស់អ៊ីស្រាអែល ។

លោកបានប្រាប់ម្ចាស់ជំនួយចំពោះយុទ្ធនាការដើម្បីជាប់បោះឆ្នោតឡើងវិញឆ្នាំ ២០២៤  របស់លោកក្នុងវ៉ាស៊ីនតោនថា ថា សន្តិសុខរបស់អ៊ីស្រាអែលអាចពឹងផ្អែកនៅលើសហរដ្ឋអាមេរិក ប៉ុន្តែឥឡូវនេះ មានច្រើនជាងសហរដ្ឋអាមេរិក។ អ៊ីស្រាអែលមានសហភាពអឺរ៉ុប អ៊ីស្រាអែល មានអឺរ៉ុប លោក អ៊ីស្រាអែលមានស្ទីរតែទាំងអស់នៃពិភពលោកទាំងមូល។ 

លោកបានបន្តថា ប៉ុន្តែពួកគេចាប់ផ្តើមបាត់បង់ការគាំទ្រដោយសារតែការទម្លាក់គ្រាប់បែកដោយមិនរើសមុខលើតំបន់ហ្កាហ្សាដែលនៅតែបន្តដល់សព្វថ្ងៃ។ទោះជាយ៉ាងណាក៏ដោយ លោក Biden បានបន្ថែមថា គ្មានសំណួរអំពីភាពចាំបាច់ក្នុងការកម្ចាត់ក្រុមហាម៉ាសទេ ហើយអ៊ីស្រាអែលមាន សិទ្ធិគ្រប់យ៉ាងដើម្បីធ្វើដូច្នេះ។

មេដឹកនាំអាមេរិករូបនេះ បានប្រឈមសម្ពាធកាន់តែខ្លាំង រួមទាំងពីក្នុងបក្សប្រជាធិបតេយ្យផ្ទាល់ របស់លោក ដើម្បីគ្រប់គ្រងយុទ្ធនាការយោធារបស់អ៊ីស្រាអែល។ ថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោនបានជំរុញសម្ព័ន្ធមិត្តរបស់ខ្លួនឱ្យ យកចិត្តទុកដាក់ការពារជីវិតមនុស្ស និងផ្តល់ការណែនាំកាន់តែច្បាស់លាស់ជាងមុន ដើម្បីអនុញ្ញាតឱ្យប្រជាជនគេចចេញពីជម្លោះនៅតំបន់ហ្កាហ្សា៕


អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        54
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        47
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm