​ផ្លូវជនបទកម្រាល DBST ប្រមាណ ៣០០ គ.ម. ត្រូវបានជួសជុល និងថែទាំ ក្នុងក្រខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ

2023/12/13 04:42:12 pm        602

កំពង់ចាម ៖ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល សមាជិកគណៈកម្មាធិការលទ្ធកម្ម ដឹកនាំក្រុមការងារអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃដំណាក់លើ ការងារថែទាំផ្លូវជាប្រចាំ ចំនួន ៤ គម្រោងធំៗ ស្ថិតនៅខេត្តកំពង់ចាម ត្បូងឃ្មុំ និងខេត្តព្រៃវែង ដោយបានឯកភាពទាំងស្រុងនៅលើ គម្រោងផ្លូវទាំងនោះ។

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម នៅថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ២០២៣ នេះ បានដឹកនាំក្រុមការងារអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃដំណាក់លើការងារថែទាំផ្លូវជា ប្រចាំចំនួន ៤គម្រោងធំៗ ក្នុងនោះគម្រោងទី១ ស្ថាបនាក្រាលកៅស៊ូ DBST ចំនួន ៣ ខ្សែ ប្រវែងសរុបជាង ៤៣ ពាន់ម៉ែត្រ, ទទឹងខ្នង លើ ៦ ម៉ែត្រ និង ៧ម៉ែត្រ, ស្ថិតនៅឃុំចំនួន ៥ នៅក្នុងស្រុកជើងព្រៃ, ស្រុកកំពង់សៀម, ស្រុកព្រៃឈរ, ស្រុកកងមាស និងស្រុក ចំការលើ ក្នុងខេត្តកំពង់ចាម។ 

គម្រោងទី២, ការងារថែទាំជាប្រចាំ ផ្លូវក្រាលកៅស៊ូ DBST ចំនួន ៦ខ្សែ ប្រវែងសរុបជាង ១១១ ពាន់ម៉ែត្រ ទទឹង ៥ ម៉ែត្រ និង ៦ ម៉ែត្រ ក្នុងនោះមានបំពាក់ស្លាកសញ្ញាចរាចរណ៍ចំនួន ៥២២ ស្លាក លើផ្លូវចំនួន ៤ខ្សែ ស្ថិតនៅក្នុងឃុំចំនួន ១៣ ក្នុងស្រុកអូររាំងឪ, ស្រុកពញាក្រែក, ស្រុកតំបែរ, ស្រុកក្រូចឆ្មារ, និងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ចំពោះគម្រោងទី៣, ការងារថែទាំជាប្រចាំផ្លូវក្រាលកៅស៊ូ DBST ចំនួន ៨ ខ្សែ, មានប្រវែងសរុប ៨៧ ពាន់ម៉ែត្រ, ទទឹង ៥ ម៉ែត្រ ៥,៥ ម៉ែត្រ និង ៦ ម៉ែត្រ, ស្ថិតក្នុងឃុំចំនួន ១៦ ក្នុងស្រុកត្បូងឃ្មុំ, ស្រុកតំបែរ, ស្រុកពញាក្រែក, និងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ចំណែកគម្រោងទី៤, ផ្លូវក្រាលកៅស៊ូ DBST ចំនួន ៤ ខ្សែ ប្រវែងសរុបជាង ៤២ ពាន់ម៉ែត្រ, ទទឹង ៥ ម៉ែត្រ និង ៦ ម៉ែត្រ និងបំពាក់ ស្លាកសញ្ញាចរាចរណ៍ចំនួន ៤៥៣ ស្លាក លើផ្លូវចំនួន ៦ ខ្សែ ស្ថិតនៅក្នុងចំនួន ១៩ ក្នុងស្រុកស្រុកស្វាយអន្ទរ, ស្រុកពាមជរ, ស្រុក មេសាង, ស្រុកកំពង់ត្របែក, ស្រុកកំចាយមារ, និងស្រុកព្រះស្តេច ខេត្តព្រៃវែង ដែលអនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ ស្ថិតក្រោម ការប្រើប្រាស់ថវិកាជំពូក ៦១។

ជុំវិញការចុះត្រួតពិនិត្យ និងវាយតម្លៃលើគម្រោងផ្លូវទាំងនោះ, ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល បានវាយតម្លៃខ្ពស់ និងឯកភាពទាំងស្រុង ចំពោះ ការខិតខំប្រឹងប្រែងលើការងារថែទាំផ្លូវទាំងនោះ សម្រេចបានសមិទ្ធផលជាផ្លែផ្កា, ជាក់ស្តែងផ្លូវទាំងអស់ខាងលើនេះ បានកំពុងផ្តល់ អត្ថប្រយោជន៍ជាច្រើន សម្រាប់ជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស ជាពិសេសការដឹកជញ្ជូនកសិកផល របស់កសិករនៅពេលប្រមូលផលជាដើម, ពោលគឺ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតាមមូលដ្ឋាននេះ នៅក្នុងមួយអាណត្តិៗ រាជរដ្ឋា ភិបាលបានវិនិយោគលើការស្ថាបនាផ្លូវ និងស្ពាន ដោយបានចំណាយថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ ព្រោះរាជរដ្ឋាភិបាលបានចាត់ទុកផ្លូវ គឺជាសរសៃរឈាមនៃសេដ្ឋកិច្ចជាតិ៕ អត្ថបទ៖ សុន រ៉ាឌី,

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm