ហុងគ្រី ៖ មេដឹកនាំអឺរ៉ុប កំពុងរៀបចំ «ផែនការ B» ដើម្បីផ្តល់មូលនិធិសង្គ្រោះបន្ទាន់ដល់អ៊ុយក្រែន ខណៈដែលហុងគ្រី ហាក់ដូចជាគ្រោងនឹងរារាំងកញ្ចប់ជំនួយ ៥០ពាន់លានអឺរ៉ូ ដល់ទីក្រុងគីវ។
លោក វីកទ័រ អ័របាន (Viktor Orban) នាយករដ្ឋមន្រ្តីហុងគ្រី បានគំរាមវេតូការប៉ុនប៉ងរបស់សហភាពអឺរ៉ុប ក្នុងការផ្តល់ហិរញ្ញវត្ថុ ដែលត្រូវការច្រើន ក៏ដូចជាការចរចាផ្លូវការស្តីពីប្រទេសដែលហែកហួរដោយសង្រ្គាមដើម្បីចូលរួមជាមួយប្លុកនេះ នៅក្នុងកិច្ចប្រជុំកំពូលមួយ នៅចុងសប្តាហ៍នេះ។
ប្រទេសអ៊ុយក្រែន បានព្រមានថា ខ្លួននឹងជិតឈានដល់ «ការរស់រានមានជីវិត» ដោយគ្មានប្រាក់ ខណៈដែលការផ្គត់ផ្គង់អាវុធថយចុះ ចំពេលការគាំទ្រពីលោកខាងលិចហាក់មិនច្បាស់លាស់ និងសង្រ្គាម នៅតំបន់ហ្កាហ្សា។
ឥស្សរជនជាន់ខ្ពស់របស់សហភាពអឺរ៉ុប រួមទាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង និងប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelensky) បានបញ្ចុះបញ្ចូលយ៉ាងខ្លាំងឲ្យទីក្រុងប៊ុយដាប៉ែស លុបចោលការប្រឆាំងរបស់ខ្លួនចំពោះសំណើទាំងពីរនេះ។
ប៉ុន្តែដោយអស់ពេលវេលានៅមុនពេលកិច្ចប្រជុំដ៏លំបាក នៅទីក្រុងប្រ៊ុចសែល នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ រដ្ឋធានីជាតិទាំងនេះ បានងាកទៅរកកិច្ចពិភាក្សាឯកជនលើកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាល ដែលអាចផ្តល់ហិរញ្ញវត្ថុដល់ទីក្រុងគីវ យ៉ាងហោចណាស់សម្រាប់រយៈពេលមួយឆ្នាំដែរ។

