អ៊ីស្រាអែលអះអាងថា សាកសពចំណាប់ថ្នូរ២នាក់ ត្រូវបានរកឃើញ នៅតំបន់ហ្កាហ្សា

2023/12/13 05:38:27 pm        288

យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានរកឃើញសាកសពចំណាប់ថ្នូរពីរនាក់ នៅតំបន់ហ្កាហ្សា ហើយពួកគេ ត្រូវបានគេនាំយកទៅអ៊ីស្រាអែលវិញ កាលពីថ្ងៃអង្គារ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយថា អ្នកទាំងពីរ ត្រូវបានគេកំណត់អត្តសញ្ញាណថា Eden Zakaria មានវ័យ ២៧ឆ្នាំ និង Ziv Dado មានវ័យ ៣៦ឆ្នាំ។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងថា នាង Zakaria គឺនៅក្នុងពិធីបុណ្យប្រគុំតន្ត្រី នៅ ប្រទេសអ៊ីស្រាអែលភាគខាងត្បូង ដែលបានរងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា នៅពេលដែលក្រុមសកម្មប្រយុទ្ធហាម៉ាស បានវាយលុកទៅលើទីតាំងនោះ។ សេចក្តីថ្លែងការណ៍ បាននិយាយថា លោក Dado ដែលជាទាហាន នៅក្នុងយោធាអ៊ីស្រាអែល គឺជាអ្នកត្រួតពិនិត្យផ្នែកភ័ស្តុភា នៅក្នុងកងវរសេនាតូចលេខ៥១ នៃកងពលតូច Golani ហើយត្រូវបានគេចាប់ធ្វើជាចំណាប់ថ្នូរ ក្នុងអំឡុងពេលនៃការវាយប្រហារនោះ។

កងកម្លាំងការពារអ៊ីស្រាអែល ក៏បាននិយាយផងដែរថា ទាហានបម្រុងពីរនាក់ ត្រូវបានសម្លាប់ និងជាច្រើននាក់ បានរងរបួសក្នុងអំឡុងពេលប្រតិបត្តិការយោធា ដែលអាចឲ្យសាកសព ត្រូវបានរកឃើញ។

ចំណាប់ថ្នូរប្រហែល ១០០នាក់ ត្រូវបានដោះលែងដោយក្រុមហាម៉ាស ក្នុងអំឡុងពេលកិច្ចព្រមព្រៀងឈប់បាញ់បណ្តោះអាសន្នរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស កាលពីខែមុន មុនពេលបទឈប់បាញ់ បានបញ្ចប់ ហើយការប្រយុទ្ធគ្នា នៅតំបន់ហ្កាហ្សា បានចាប់ផ្តើមឡើងវិញ។ កិច្ចព្រមព្រៀងដែលបានចរចាដោយមានជំនួយពីសហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា ត្រូវបានកំណត់ដំបូងថា នឹងមានរយៈពេល ៤ថ្ងៃ ប៉ុន្តែត្រូវបានពន្យារដល់ ៧ថ្ងៃ។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm