សារព័ត៌មានWSJ៖ អ៊ីស្រាអែល បានចាប់ផ្តើមបូមទឹកសមុទ្របញ្វូលទៅក្នុងបរិវេណផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស

2023/12/13 05:56:36 pm        459

សារព័ត៌មានអាមេរិកមួយ បាននិយាយថា យោធាអ៊ីស្រាអែល បានចាប់ផ្តើមបូមទឹកសមុទ្រដាក់បញ្ចូលទៅក្នុងបរិវេណផ្លូវរូងក្រោមដីដ៏ធំរបស់ក្រុមហាម៉ាស នៅក្នុងតំបន់ហ្កាហ្សា។ សារព័ត៌មាន The Wall Street បានរាយការណ៍ពីចំណាត់ការនេះ នៅក្នុងអត្ថបទបង្ហោះតាមអនឡាញកាលពីថ្ងៃអង្គារ។

សារព័ត៌មាន បានដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ដោយនិយាយថា ការធ្វើឲ្យជន់លិច គឺជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លារបស់អ៊ីស្រាអែល ក្នុងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធក្រោមដីដែលបានគាំទ្រដល់ប្រតិបត្តិការរបស់ក្រុមហាម៉ាស។

ដោយដកស្រង់សម្តីពីមន្ត្រីយោធាអ៊ីស្រាអែល អត្ថបទនោះបាននិយាយថា ប្រព័ន្ធផ្លូវរូងក្រោមដី ត្រូវបានប្រើប្រាស់ដោយក្រុមហាម៉ាស ដើម្បីស្តុកទុកគ្រាប់រ៉ុក្កែត និងគ្រាប់រំសេវរបស់ក្រុមនេះ ហើយអាចផ្តល់លទ្ធភាពឱ្យមេដឹកនាំរបស់ខ្លួនបញ្ជា និងគ្រប់គ្រងកងកម្លាំងរបស់ពួកគេ។

មន្ត្រីសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍បាននិយាយថា ការធ្វើឲ្យជន់លិចផ្លូវរូងក្រោមដី ទំនងជាដំណើរការច្រើនសប្តាហ៍ ដោយប្រើម៉ាស៊ីនបូមទឹកចំនួន៧គ្រឿង។ ពួកគេបាននិយាយថា អ៊ីស្រាអែលនៅតែកំពុងវាយតម្លៃឧបករណ៍នៃការប្រើប្រាស់ទឹកសមុទ្រនៅក្នុងផ្លូវក្រោមដីខ្វាត់ខ្វែងដ៏ធំ ដែលលាតសន្ធឹងប្រហែល ៤៨០ គីឡូម៉ែត្រ។

អត្ថបទនេះ បាននិយាយថាមន្ត្រីមួយចំនួននៅក្នុងរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden មានការព្រួយបារម្ភថា ការប្រើប្រាស់ទឹកសមុទ្រអាចបង្កគ្រោះថ្នាក់ដល់ការផ្គត់ផ្គង់ទឹកសាបនៅតំបន់ហ្កាហ្សា។

សារព័ត៌មាន ក៏បានដកស្រង់សម្តីមន្ត្រីអ៊ីស្រាអែលផងដែរ ដែលបាននិយាយថា ពួកគេជឿថាចំណាប់ថ្នូរមួយចំនួនត្រូវបានឃុំខ្លួននៅខាងក្នុងរូងក្រោមដី។ ក្នុងការឆ្លើយតបទៅនឹងសំណួរអំពីការរាយការណ៍នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ លោក Biden បាននិយាយថា មានការអះអាងត្រូវបានធ្វើឡើងថា ប្រាកដណាស់ គ្មានចំណាប់ថ្នូរនៅក្នុងផ្លូវរូងក្រោមដីណាមួយនោះទេ ប៉ុន្តែលោកមិនដឹងថាជាការពិតឬយ៉ាងណានោះទេ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        39
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        64
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ

2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm