ប្រមុខការពារជាតិរបស់ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នាថា សុវត្ថិភាពហោះហើរនៃយន្តហោះដឹកជញ្ជូន Osprey គឺជាអាទិភាពកំពូលរបស់ប្រទេសទាំងពីរ។
រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Kihara Minoru និងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានសន្ទនាគ្នាតាមទូរស័ព្ទកាលពីថ្ងៃអង្គារ។

ការសន្ទនារបស់រដ្ឋមន្ត្រីទាំងពីរ គឺជាលើកដំបូងចាប់តាំងពីយន្តហោះដឹកជញ្ចូនរបស់កងទ័ពអាកាសសហរដ្ឋអាមេរិក បានធ្លាក់ក្នុងដែនទឹកនៅភាគនិរតីប្រទេសជប៉ុន កាលពីខែមុន។ យោធាអាមេរិក បានដាក់ឲ្យលែងដំណើរការយន្តហោះ Ospreys ទាំងអស់របស់ខ្លួន ដែលត្រូវបានដាក់ពង្រាយនៅជុំវិញពិភពលោក បន្ទាប់ពីគ្រោះថ្នាក់បណ្តាលឲ្យមានអ្នកស្លាប់។

លោក Kihara បានស្នើឱ្យលោក Austin ចែករំលែកព័ត៌មានអំពីការធ្លាក់ និងវិធានការសុវត្ថិភាព។ លោកក៏បានស្នើសុំឱ្យសហរដ្ឋអាមេរិកបន្តការហោះហើរយន្តហោះ Ospreys ដែលមានមូលដ្ឋាននៅក្នុងប្រទេសជប៉ុន បន្ទាប់ពីសុវត្ថិភាពរបស់យន្តហោះត្រូវបានបញ្ជាក់។
លោក Austin បានបញ្ជាក់សារជាថ្មីថា ក្រសួងការពារជាតិ ចាត់ទុកសុវត្ថិភាពរបស់សមាជិកអង្គភាពសេវាកម្មអាមេរិក និងសហគមន៍ជប៉ុនជាអាទិភាពកំពូលរបស់ខ្លួន។