សមត្ថកិច្ច​ចាប់ខ្លួន​ជនជាតិ​ឡាវ២​នាក់ និង​រឹបអូស​គ្រឿងញៀន​ជិត៥គីឡូក្រាម លួច​​ឆ្លងដែន​ពី​ឡាវ​មក​កម្ពុជា

2021/06/17 07:07:53 pm        93

ព្រះវិហារ ៖ សមត្ថកិច្ច​​ជំនាញ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ពី​ឡាវ​មក​កម្ពុជា​ ចាប់ខ្លួន​ជនជាតិ​ឡាវ ២នាក់ និង​រឹបអូស​គ្រឿងញៀន​ជិត៥គីឡូក្រាម​ នៅក្នុង​ទឹកដី​ខេត្តព្រះវិហារ ។

សមត្ថកិច្ច​ ​បាន​ឲ្យ​ដឹងថា ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ​កាលពី​វេលា​ម៉ោង​១០ និង​៣២​នាទី ថ្ងៃទី​១៦ មិថុនា ២០២១ កម្លាំង​ជំនាញ ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ (​ក​១) ដឹកនាំ​ដោយ​លោក​ ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ិន សុង នាយករង​មន្ទីរ ​ចូលរួម​សហការ​ជាមួយ​កម្លាំង​ជំនាញ ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​កំពង់​ស្រឡៅ ​នៃ​វរការពារ​ព្រំដែន​លេខ ១០៥. ដោយមាន​ការ​សម្របសម្រួល​ពី លោក ទី សុវិនថាល់ ព្រះរាជអាជ្ញា អយ្យការ​អម​សាលាដំបូង​ខេត្ត ព្រះវិហារ ស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ចូល​ពី​ឡាវ​មក​កម្ពុជា​តាមផ្លូវ​ទឹក ​នៅ​ចំណុច ភូមិ​កំពង់​ពោធិ៍ ​ឃុំ​កំពង់​ស្រឡៅ​១ ស្រុក​ឆែម​ ខេត្តព្រះវិហារ ​ចាប់​ឃាត់ខ្លួន​ឧក្រិដ្ឋជន ជនជាតិ​ឡាវ ២​នាក់​។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ិន សុង នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ​បាន​ឲ្យដឹងដែរ​ថា ជនសង្ស័យ ទាំង ២​នាក់ ទី ១-​ឈ្មោះ MOUAN VORLABOUD ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ជនជាតិ ឡាវ​។ និង​ទី ២-​ឈ្មោះ កែវ ថា ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ជនជាតិ ឡាវ​។ ​វត្ថុតាង​ចាប់យក ​សារធាតុ​ញៀន ប្រភេទ មេ​តំ​ហ្វេ​តា​មីន (ICE) ចំនួន ៥​កញ្ចប់​ធំ ស្មើទម្ងន់ ៤ គីឡូ និង ៩៨៨.៨៤​ក្រាម​ ព្រមទាំង​មធ្យោបាយ​ដឹក​ជញ្ជួន​​រថយន្ត​១​គ្រឿង​។

ជនសង្ស័យ​ទាំង ២​នាក់ ​រួមទាំង​វត្ថុតាង ​ត្រូវបាន​នាំទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តព្រះវិហារ ​ក្នុងការ​ផ្តន្ទាទោស​តាម​នីតិវិធី ៕

​អត្ថបទ ៖ តារា​វុទ្ធី​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm