មន្ត្រីសន្តិសុខកោះតៃវ៉ាន់បាននិយាយថា យោធារបស់តៃវ៉ាន់បានបណ្ដេញការប៉ុនប៉ងចំនួនបួនដោយកងកម្លាំងចិនដើម្បីចូលទៅជិតតំបន់ដ៏រសើបរបស់កោះនេះ កាលពីខែមុន ជាអ្វីដែលពួកគេមើលឃើញថាជាការបង្កើនយុទ្ធនាការរបស់ចិនក្នុងការបំភិតបំភ័យ អ្នកបោះឆ្នោតមុនការបោះឆ្នោតសំខាន់ៗនៅខែក្រោយ។

មន្ត្រីកោះតៃវ៉ាន់បានព្រមានដដែលៗថា ប្រទេសចិនកំពុងព្យាយាមទាក់ទាញអ្នកបោះឆ្នោតបង្វែរទៅរកបេក្ខជនដែលស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយទីក្រុងប៉េកាំង ដែលរដ្ឋាភិបាលរបស់ពួកគេបានកំណត់ការបោះឆ្នោតជ្រើសរើសមេដឹកនាំ និងសភា នៅថ្ងៃទី១៣ ខែមករាឆ្នាំ២០២៤ ជាជម្រើសរវាង សន្តិភាព និងសង្រ្គាម ហើយបានជំរុញឱ្យតៃវ៉ាន់បង្កើតជម្រើសត្រឹមត្រូវ។

កោះតៃវ៉ាន់បានត្អូញត្អែរក្នុងអំឡុងពេលបួនឆ្នាំចុងក្រោយនៃការលុកលុយរបស់យោធាចិនជាទៀងទាត់ ខណៈទីក្រុងប៉េកាំងបង្កើនសម្ពាធផ្នែកយោធា ព្យាយាមបង្ខំកោះដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យឱ្យទទួលយកអធិបតេយ្យភាពរបស់ខ្លួន។

មន្ត្រីសន្តិសុខតៃវ៉ាន់ និងអ្នកការទូតដែលមានមូលដ្ឋាននៅទីក្រុងតៃប៉ិ បាននិយាយថា ប្រទេសចិនបានបង្កើនបេសកកម្មបែបនេះ មុនពេលការបោះឆ្នោតរបស់តៃវ៉ាន់ ស្របពេលយុទ្ធនាការបានឈានទៅដល់ដំណាក់កាលខ្ពស់។
ក្រសួងការពារជាតិចិន និងការិយាល័យកិច្ចការតៃវ៉ាន់ មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយណាមួយបានទេ។ នៅពេលធ្វើអត្ថាធិប្បាយលើការបោះឆ្នោតកាលពីកន្លងទៅ ការិយាល័យកិច្ច ដោយការតៃវ៉ាន់បាននិយាយថា ខ្លួនគោរពប្រព័ន្ធសង្គមរបស់តៃវ៉ាន់៕